រដ្ឋមន្ត្រីក្រសួងអប់រំ ជួបសំណេះ សំណាលជាមួយសិស្សថ្នាក់ទី១២ វិទ្យាល័យ ហ៊ុន សែន ខ្ចៅ ស្រុកកងមាស ខេត្តកំពង់ចាម

ចែករំលែក៖

ខេត្តកំពង់ចាម៖ នាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា អញ្ជើញចូលជួបសំណេះសំណាលជាមួយសិស្សថ្នាក់ទី១២ នៃវិទ្យាល័យ ហ៊ុនសែន ខ្ចៅ ស្រុកកងមាស ខេត្តកំពង់ចាម និងមាន ការចូលរួមពីសំណាក់ ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម លោកជំទាវថ្នាក់ ដឹកនាំក្រសួង សកលវិទ្យាធិការ លោក លោកស្រី ក្រុមការងារថ្នាក់ជាតិចុះជួយស្រុកកងមាស នាយក នាយិកា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស សរុបប្រមាណ ២២៩នាក់​។

គោលបំណងនៃ ជំនួបសំណេះសំណាលជាមួយសិស្សថ្នាក់ទី១២ នេះ គឺដើម្បីសាកសួរសុខទុក្ខនឹង ស្វែង យល់ពីចំណាប់អារម្មណ៍របស់សិស្សានុសិស្សថ្នាក់ទី១២ ក៏ដូចជាចែកជូននូវឯកសារមេរៀនសង្ខេប ដើម្បីជាជំនួយដល់ការរៀនសូត្រ និងផ្តល់នូវគន្លឹះរៀនសូត្រមួយចំនួនដល់សិស្សានុសិស្ស ដើម្បីត្រៀមខ្លួនឱ្យបានល្អ សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនាពេលខាងមុខនេះ។

មានប្រសាសន៍ក្នុងឱកាសនេះ បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ គណៈគ្រប់គ្រងសាលា លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានជួយគាំទ្រជ្រោមជ្រែងឱ្យ វិទ្យាល័យ ហ៊ុន សែន ខ្ចៅ បានកែប្រែមុខមាត់ថ្មី ក្លាយជាសាលារៀនគំរូ ជាពិសេសថ្លែងអំណរគុណ ដល់សកលវិទ្យាធិការ នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង ដែលបានផ្តល់ជូន វិទ្យាល័យ ហ៊ុន សែន ខ្ចៅ នូវសម្ភារបរិក្ខារជំនួយដល់ការងារអប់រំ ជាច្រើន ដូចជា LCD Projector បន្ទប់កុំព្យូទ័រ ២បន្ទប់ Smart Classroom និង បណ្ណាល័យឌីជីថល។

ទន្ទឹមនេះដែរ បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹង ប្រែងរបស់លោកនាយក គណៈគ្រប់គ្រង និងលោកគ្រូ អ្នកគ្រូ ដើម្បីធានាបាននូវបរិស្ថានសាលារៀនស្អាត រៀបចំឱ្យសិស្សានុសិស្សបានរៀនសូត្រ ប្រកបដោយប្រសិទ្ធភាព ទទួលបានលទ្ធផលខ្ពស់ដល់ទៅ ៨០% ដោយគូសបញ្ជាក់ថា ឆ្នាំនេះក្នុងចំណោមសិស្ស៣០០ នាក់ មានសិស្សប្រមាណ ២៤០នាក់ ប្រឡងវិទ្យាសាស្ត្រសង្គម ហើយមានតែ ៦០នាក់ប្រឡងផ្នែក​វិទ្យាសាស្ត្រ និងយោងតាមលទ្ធផលតេស្តឆមាសដើមឆ្នាំ អត្រាធ្វើតេស្តជាប់ថ្នាក់ទី១២ សម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម កើនឡើង ពី៩០% ទៅ ៩៨% ហើយថ្នាក់វិទ្យាសាស្ត្រ បន្តកើនឡើងពី ៦៤% ទៅ ៨៥%។

...

បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី សង្ឃឹមយ៉ាងមុតមាំថាក្មួយៗ សិស្សានុសិស្សទាំងអស់នឹងបន្តខិតខំប្រឹងរៀនសូត្រពង្រឹងសមត្ថភាពឱ្យកាន់តែខ្លាំង ដើម្បីឈានទៅទទួលបានលទ្ធផលកាន់តែជោគជ័យក្នុងការសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆាប់ៗខាងមុខនេះ និងបានផ្តល់អនុសាសន៍ឱ្យ យកវិញ្ញាសាឆ្នាំមុនៗ មកមើល និងអនុវត្តឱ្យបានច្រើន ជាមួយគ្នានេះដែរ លោកគ្រូ អ្នកគ្រូ ត្រូវ ជួយបំប៉នបន្ថែម។ ទន្ទឹមនឹងការខិតខំប្រឹងប្រែងរៀនសូត្រ ត្រូវទទួលទានអាហារដែលល្អចំពោះសុខភាព និងគេងឱ្យបានគ្រប់គ្រាន់ មានរបៀបរៀនសូត្រត្រឹមត្រូវ ហើយសូមជូនពរឱ្យសិស្សទាំងអស់ ទទួលបានជោគជ័យគ្រប់គ្នាក្នុងការប្រឡងខាងមុខនេះ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print