សមត្ថកិច្ចចម្រុះឆ្មក់ចូលបង្ក្រាបមុខសញ្ញាក្រុមចោរឆក់៧នាក់ យ៉ាងសកម្មក្នុងរាជធានី

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងព្រហ្មទណ្ឌកំរិតស្រាលសហការជាមួយនគរបាលខណ្ឌចំនួន៣ក្នុងរាជធានីភ្នំពេញបានឃាត់ខ្លួនមុខសញ្ញាចោរឆក់៧នាក់ និងម៉ូតូ៤គ្រឿង ក្នុងផ្ទះសំណាក់ លីហ្សា កាលពីវេលាម៉ោង១ រសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៦ ស្ថិនៅផ្ទះសំណាក់យីហោ លីហ្សា តាមបណ្តោយផ្លូវផ្សារ៥ ក្នុងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។

...

បើតាមសម្ដីពីសមត្ថកិច្ចបានបង្ហើបប្រាប់ថា ជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន៧នាក់នេះ ដោយសារតែកម្លាំងជំនាញព្រហ្មទណ្ឌខណ្ឌ៧មករាបានស៊ើបនិងស្រាវជ្រាវ រហូតមកដល់ចំណុតកើតហេតុខាងលើក៏បានធ្វើការរាយការណ៍ទៅជូនថ្នាក់លើ និងការសហការខណ្ឌចំនួន៣ គឺខណ្ឌចំការមន ខណ្ឌ៧មករា និងខណ្ឌទួលសង្កែ ឆ្មក់ចូលបង្ក្រាបក្រុមចោរឆក់ដែលសំងំក្នុងផ្ទះសំណាក់ខាងលើ ជាលទ្ធផលឃាត់ខ្លួនបានមនុស្ស៧នាក់ ក្នុងនោះប្រុស៦ ស្រីម្នាក់ រួមនឹងម៉ូតូ៤គ្រឿងជាក់ស្តែង។

បច្ចុប្បន្នជនសង្ស័យទាំង៧នាក់ និងម៉ូតូត្រូវបានកម្លាំងព្រហ្មទណ្ឌនៃស្នងការរាជធានីភ្នំពេញបញ្ជូនទៅសាកសួរ៕

1823e53c-fbe9-42b1-9503-d41b35fedd9a

843fa044-8856-43ac-85c5-76c983988c16

26fa094d-60fa-48ae-9413-f5fcaf924e59

ca1add72-8cba-4b52-bf81-e0ade1d306cd

fce6f67b-d5b1-4d77-be65-fc5bc63927ab

ae0a81ae-80d3-43dc-afbd-2b2e1eda9974

72e76f72-6bf2-423c-a199-ee2affedfa87

98906c4c-1ac9-4e9c-86e5-c87d3f22a6c7

ede40a88-1f49-45fa-a1a2-63dbcde231d4

7c096f3a-f734-4b5e-a8c7-40cd489ae24c

ដោយ៖ ស រស្មី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print