វគ្គជម្រុះជើងឯក TV5 Knock Out សប្តាហ៍ទី៥មានកីឡាករ៤នាក់ចូលរួមប្រកួត

ចែករំលែក៖

ភ្នំពេញ៖ កម្មវិធីប្រកួតកីឡាប្រដាល់ ដណ្ដើមពានរង្វាន់ជើងឯក TV5 Knock Out ទម្ងន់៥៤គីឡូក្រាមជុំទី១សប្តាហ៍ទី៥មានកីឡាករ៤នាក់បានចូលរួមប្រកួតជម្រុះស្វែងរកកៅអីរង់ចាំប្រកួតវគ្គ២បន្តទៀត គឺ កីឡាករ រស់ វិបុល មកពីក្លិបសាលវ័ន្តកីឡាប្រកួតជាមួយកីឡាករ មាស ចាន់នឿន មកពីក្លិបដួងសែនសុខគុនខ្មែរ ។ ខណៈ ដែលកីឡាករ សយ សុខ មកពីក្លិបពន្លឺវិបុលមានប្ញទ្ធិប្រកួតជាមួយកីឡាករ ខេម ចាន់ មកពីក្លិបកងទ័ពឆត្រយោង៩១១នៅសង្វៀន TIFFY ARENA ល្ងាចថ្ងៃអាទិត្យ ទី៣១ ខែកក្កដា ឆ្នាំ២០១៦នេះ ។

...

ជំនួបប្រកួតរវាង រស់ វិបុល នឹងមាស ចាន់នឿន ពួកគេមិនធ្លាប់ជួបគ្នាទេ ប៉ុន្តែ រស់ វិបុល មួយរយៈពេលចុងក្រោយនេះហាក់បីដូចជាធ្លាក់ទឹកដៃបន្តិចគឺមានន័យថា វាយមិនដែលឈ្នះដៃគូម្តងឡើយ ។ រីឯមាស ចាន់នឿន អ្នកប្រដាល់ចំណូលថ្មីមានលក្ខណសម្បត្តិល្អប្រសើរដោយប្រកួតចុងក្រោយ វាយឈ្នះកីឡាករថា មិនា មកពី ក្លិបពន្លឺវិបុលមានប្ញទ្ធិដោយពិន្ទុ ។ ចាំមើល ថាតើរស់ វិបុល ឬក៏ចាន់នឿន ទទួលបាន កៅអីវគ្គទី២នោះ?

ដោយឡែកជំនួបប្រកួតរវាងកីឡាករ សយ សុខ នឹងកីឡាករ ខេម ចាន់ ក៏មិន ខុសគ្នាជាមួយ រស់ វិបុល និងមាស ចាន់នឿន ដែរ ពីព្រោះពួកគេសុទ្ធតែត្រូវការពិន្ទុឡើងទៅប្រកួតវគ្គទី២បន្តទៀត បើទោះបីកីឡាករទាំងនេះមិនធ្លាប់ជួបគ្នាក្តី ។

នៅថ្ងៃអាទិត្យ ទី៣១ ខែកក្កដានេះ កីឡាករណាម្នាក់ហ៊ានធ្វេសប្រហែសឬក៏មើលស្រាលដៃគូប្រកួតរបស់ខ្លួនតែបន្តិចនឹងបាត់បង់ឱកាសឡើងទៅវគ្គទី២ជាក់ពុំខានឡើយ ។ ខេម ចាន់ កណ្តាប់ដៃមាន ទម្ងន់វាយត្រង់ រីឯកីឡាករ សយ សុខ ក៏មាន របៀបវាយល្អគួរសមដែរ ហេតុដូច្នេះហើយការប្រកួតនេះត្រូវប្រុងប្រយ័ត្នរៀងៗខ្លួន។ចាំមើលរវាងសយ សុខនឹងខេម ចាន់តើនរ ណាដើរចេញពីកម្មវិធីនេះ?

គួរបញ្ជាក់ថា កម្មវិធីប្រកួតក្នុងដំណាក់ទី១មានចំនួន៣ទឹកអ្នកឈ្នះ ឈរចាំប្រកួតវគ្គទី២ដែលមានកីឡាករ១៦នាក់បានមកពីប្រកួតជម្រុះវគ្គទី១ក្នុងចំណោម៣២ នាក់ ៕

photo694289010112182919

ដោយ៖ សារីម

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print