ណាតូនិងរុស្ស៊ីអាចបញ្ចៀសការប្រឈមមុខដាក់គ្នាបានលុយត្រា តែលោកដូណាលត្រាំជាប់ឆ្នោត

ចែករំលែក៖

សម្ព័ន្ធមិត្តយោធាណាតូពិបាកក្នុងការបញ្ចៀសប្រឈមមុខដាកគ្នានៅពេលដែលគណបក្សប្រជាធិបតេយ្យជាប់ឆ្នោត ប៉ុន្តែប្រសិនបើគណបក្សសាធារណរដ្ឋជាប់ឆ្នោតវិញនោះ គឺជារឿងដ៏ប្រសើរដោយសារតែលោកត្រាំមានភាពស្និទ្ធស្នាលនិងរុស្ស៊ី។

...

បើទោះបីបែបណាក្តីមេដឹកនាំរុស្ស៊ីលោកពូទីន ពេលថ្មីៗនេះបានប្រកាសត្រៀមធ្វើសង្គ្រាមជាមួយអាមេរិកនិងណាតូ ។ ស្ថានភាពខាងលើធ្វើឲ្យរុស្ស៊ីនិងប្រទេសលោកខាងលិចកាន់តែតានតឹងជាង មុនទ្វេរដង។

ចាប់ពីឆ្នាំ២០០៩និងឆ្នាំ២០១៦ អាមេរិកនិងណាតូបានប្រើគ្រប់វិធីសាស្ត្រក្នុងការឡោមព័ន្ធរុស្ស៊ីហើយពេលនេះរុស្ស៊ីបានប្រកាសជាផ្លូវការថា អាមេរិកនិងណាតូពិតជាបានគំរាមកំហែងដល់សន្តិសុខជាតិ ។

ជាមួយគ្នានេះប្រធានាធិបតីពូទីនបានបញ្ជាឲ្យកម្លាំងទាហាន ពិសេសកម្លាំងកាំជ្រួចមីស៊ីលបរមាណូត្រៀមលក្ខណៈទប់ទល់និងវាយប្រហារទៅលើសត្រូវ ដែលប៉ុនប៉ងបំផ្លាញសន្តិសុខស្ថិរភាពរបស់រុស្ស៊ី។

ការប្រកាសខាងលើរបស់លោកពូទីនក្រោយពេលដែលអាមេរិកបាន ត្រៀមលក្ខណៈធ្វើសង្គ្រាមបរមាណូដោយបញ្ជាឲ្យកម្លាំងទាហានអាកាស គ្រប់គ្រងគ្រាប់បែកបរមាណូយុទ្ធសាស្ត្រចាប់ផ្តើមធ្វើសមយុទ្ធជាទ្រង់ទ្រាយធំក្នុងរដ្ឋអាឡាបាម៉ា ។

គោលដៅនៅក្នុងការធ្វើសមយុទ្ធរបស់អាមេរិកគឺស្តីពីសង្គ្រាមបរមាណូ ដោយសាកល្បងយន្តហោះទម្លាក់គ្រប់បែកបរមាណូ។ យន្តហោះទម្លាក់គ្រាប់B52 របស់អាមេរិកក៏បានចូលរួមនៅក្នុងការធ្វើសមយុទ្ធនោះដែរ។ គ្រាប់មីស៊ីលឆ្លងទ្វីបបំពាក់ក្បាលគ្រាប់បរមាណូក៏បានចូលរួមដែរ ។

មេទ័ពអាមេរិកបញ្ជាក់ថា ការធ្វើសមយុទ្ធនេះក្នុងគោលដៅទប់ទល់ ពេលមានសង្គ្រាមបរមាណូកើតឡើង។ សមយុទ្ធនេះក៏មានអាវុធទំនើបៗជាច្រើនដែលអាមេរិកបានប្រើប្រាស់ ដើម្បីទប់ស្កាត់ពេលសត្រូវវាយប្រហារដោយមីស៊ីលបរមាណូចូលក្នុងទឹកដីអាមេរិក។

ក្រុមអ្នកវិភាគបញ្ជាក់ថា អ្វីដែលអាមេរិកបានធ្វើនាពេលនេះគឺ សំដៅទៅលើប្រទេសរុស្ស៊ីតែប៉ុណ្ណោះដោយមានតែរុស្ស៊ីទេទើបអាចគំរាមអាមេរិកបាន ។

សង្គ្រាមបរមាណូអាចនឹងកើតឡើងក្នុងពេលដែលរុស្ស៊ីទ័លច្រកដោយសារតែអាមេរិកនោះ។ នៅពេលនេះអាមេរិកបានបញ្ចេញអាវុធមួយទៀតដែលធ្វើឲ្យរុស្ស៊ីត្រូវដួលរលំមិនចាំបាច់វាយប្រហារនោះគឺអាមេរិកបានលក់ប្រេងទៅក្រៅប្រទេសដែលធ្វើឲ្យតម្លៃប្រេងកាន់តែធ្លាក់ចុះ ពលរដ្ឋរុស្ស៊ីមិនអាចរស់បានតទៀត ។ ទាំងនោះហើយអាចឲ្យរុស្ស៊ីធ្វើសង្គ្រាមបរមាណូជាមួយអាមេរិក ទើបអាមេរិកសម្រេចត្រៀមទប់ស្កាត់ឲ្យបានមុន។

អ្វីដែលរុស្ស៊ីព្រួយបារម្ភនាពេលនេះគឺ ប្រសិនបើប្រធានាធិបតីថ្មីអាមេរិកមកពីគណបក្សសាធារណរដ្ឋ ឡើងកាន់អំណាចនោះសង្គ្រាមរវាងអាមេរិកនឹងរុស្ស៊ីពិបាកគេចផុតខ្លាំងណាស់។ កន្លងមកបេក្ខភាពប្រធានាធិបតីអាមេរិកមកពីគណបក្សសាធារណរដ្ឋលោក George Pataki បានចោទប្រកាន់លោកពូទីនថា ជាអ្នកគំរាមកំហែងហើយលោកប្រកាសថា វិធីសាស្ដ្រដ៏ល្អបំផុតនឹងមានប្រសិទ្ធភាពនោះគឺវាយឱ្យចំកណ្ដាលមុខលោកពូទីនតែម្ដង។

ការប្រកាសរបស់លោក Pataki ក្នុងពេលដែលលោកប្រកួតប្រជែងស្វែងរកសំឡេងគាំទ្រដើម្បីក្លាយជាតំណាង គណបក្សសាធារណរដ្ឋក្នុងការបោះឆ្នោតខាងមុខ។ ទាំងនោះហើយបានជាលោកសម្រេចជ្រើសរើសលោកពូទីនធ្វើជាគោលដៅក្នុងការវាយប្រហារ ។

លោក Pataki បញ្ជាក់ថា លោកពូទីនគឺជាអ្នកគំរាមកំហែងហើយវិធីសាស្ដ្រដ៏ល្អបំផុតនោះគឺដាល់ឱ្យចំកណ្ដាលមុខលោកទើបអាចបញ្ចប់ការគំរាមកំហែងបាន។

ការប្រកាសរបស់លោក Pataki ចំពេលដែលទំនាក់ទំនងរវាងរុស្ស៊ីនិងអាមេរិកស្ថិតក្នុងតំណាក់កាលតានតឹងបំផុតពាក់ព័ន្ធនឹងវិបត្ដិនៅក្នុងប្រទេសស៊ីរី ។

រដ្ឋមន្ដ្រីក្រសួងការបរទេសអាមេរិកលោកចន ឃើរី បានជួបពិភាក្សា ជាមួយប្រធានាធិបតីពូទីននៅទីក្រុងមូស្គូក្នុងការស្វែងរក ដំណោះស្រាយបញ្ចប់វិវាទរវាងប្រទេសទាំងពីរនិងស្វែងរកសំឡេងរួមគ្នា មួយក្នុងការបញ្ចប់សង្គ្រាមស៊ីវិលនៅក្នុងប្រទេសស៊ីរី។

នៅពេលនេះមិនទាន់មានប្រតិកម្មអ្វីនោះឡើយពីភាគីរុស្ស៊ី ជុំវិញការប្រកាសរបស់បេក្ខភាពគណបក្សសាធារណរដ្ឋ។ កាលពីពេលកន្លងមក លោកពូទីនធ្លាប់ បានប្រកាសថា បេក្ខភាពប្រធានាធិបតីអាមេរិកមិនត្រូវយករុស្ស៊ី ធ្វើជាខែលក្នុងការយកចំណេញនយោបាយនោះឡើយ ទាំងនោះអាចធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងប្រទេសទាំងពីរ ។

នៅក្នុងសារឆ្នាំថ្មីលោកពូទីនបានថ្លែងថា ខ្ញុំចង់ជូនពរជាពិសេសដល់ពួកទាហាន និងនាយទាហានរុស្ស៊ីដែលកំពុងប្រយុទ្ធទប់ទល់នឹងក្រុមភេរវនិយមអន្តរជាតិ នៅឆ្ងាយពីស្រុកទេស ដើម្បីការពារប្រយោជន៍ប្រទេសជាតិ ដោយតែងតែសម្ដែងឲ្យឃើញឆន្ទៈប្តូរប្តេជ្ញចរិតលក្ខណៈរឹងប៉ឹង។ គួរនិយាយថា លក្ខណៈសម្បត្តិបែបនេះតែងប្រទេសជាតិត្រូវការគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។ ជោគជ័យប្រទេសជាតិទាំងមូលអាស្រ័យនឹងប្រសិទ្ធភាពការងារ និងសមិទ្ធផលពលរដ្ឋម្នាក់ៗ។

ជាការកត់សម្គាល់ទោះបីមេដឹកនាំរុស្ស៊ី មិនបញ្ចេញឈ្មោះប្រទេសដែលពួកយោធារុស្ស៊ី កំពុងប្រយុទ្ធទប់ទល់នឹងភេរវនិយមក្តីក៏គេដឹងជាទូទៅថា ប្រទេសនោះគឺស៊ីរី ។

លោកពូទីន រំលឹកថា តាមប្រពៃណីដែលមានជាប់ជាហូរហែមកអ្នកស្រុករុស្ស៊ីតែងប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីគឺក្នុងរង្វង់គ្រួសារដោយជួបជុំជាមួយសាច់ញាតិ និងជាមួយមិត្តភក្តិជំនិតៗបំផុត។ ព្រមជាមួយនេះគាត់ក៏សង្កេតឃើញថា មិនមែនគ្រប់ពលរដ្ឋនោះទេ ដែលអាចធ្វើបុណ្យចូលឆ្នាំថ្មីនៅក្នុងរង្វង់គ្រួសារបានដូចចិត្ត។ មូលហេតុមកពីក្នុងយប់ឆ្លងចូលឆ្នាំថ្មីអ្នកខ្លះត្រូវបង្ខំចិត្ត យាមនៅមន្ទីរពេទ្យ ឬផលិតទំនិញណាដែលមិនអាចអាក់ខានបាន បំពេញកាតព្វកិច្ចយោធា ធានាសន្តិសុខ ទាំងលើដីគោក ទាំងនៅសមុទ្រទាំងដែនអាកាស៕

Trump-Putin-628417

fgf

kremli-ardzaganqy-tr-n81427-1

ប្រែសម្រួល៖ ម៉ែវ សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print