រថយន្តម៉ាក GREAT WALL M4 ត្រូវបានបញ្ជាទិញដោយក្រុមហ៊ុន GLOBAL TAXI ចំនួន 240 គ្រឿង

ចែករំលែក៖

ភ្នំពេញ៖ នៅក្នុងសេចក្តីប្រកាសជាផ្លូវការមួយថ្មីៗនេះរបស់ក្រុមហ៊ុន WORLDWIDE GARAGE CO. LTD. ដែលជាក្រុមហ៊ុនចែកចាយផ្តាច់មុខលើរថយន្តម៉ាក GREAT WALL បានឲ្យដឹងថា ក្រុមហ៊ុន បានលក់រថយន្ត M4 Mini SUV ចំនួន 240 គ្រឿងទៅឲ្យក្រុមហ៊ុនតាក់ស៊ី GLOBAL TAXI ដែលជាក្រុមហ៊ុនផ្តល់សេវាតាក់ស៊ីឈានមុខគេនៅព្រះរាជាណាចក្រកម្ពុជា។

...

លោក ពាង ម៉ាន់ ប្រធានក្រុមហ៊ុន WORLDWIDE GARAGE CO. LTD. បានមានប្រសាសន៍ឲ្យដឹងថា “នេះគឺជាការបញ្ជាទិញរថយន្តដ៏ច្រើនបំផុតដែលមិន ធ្លាប់មានពីក្រុមហ៊ុនតាក់ស៊ីនៅក្នុងប្រទេសកម្ពុជា ហើយយើងសប្បាយចិត្តខ្លាំងណាស់ដែលក្រុមហ៊ុនតាក់ស៊ី GLOBAL TAXI មានទំនុកចិត្ដបានទិញរថយន្ត GREAT WALL M4 ជាប្រភេទរថយន្តដែលផ្តល់នូវផាសុកភាព និងសុវត្ថិភាពខ្ពស់។

ការរចនារូបរាងពិសេសរបស់រថយន្ត GREAT WALL M4 មានគោលបំណងផ្ដល់នូវប្រណីតភាពកម្រិតថ្មីសម្រាប់អតិថិជន របស់ក្រុមហ៊ុនតាក់ស៊ី GLOBAL TAXI ព្រមទាំងផ្តល់នូវការការពារពិសេសក្នុងអំឡុងពេលរដូវវស្សា ដោយសារតែកម្ពស់ របស់រថយន្តប្រភេទនេះគឺខ្ពស់ជាងរថយន្តធម្មតាដែលក្រុមហ៊ុនតាក់ស៊ីផ្សេងទៀត បានប្រើប្រាស់។ ចំណុចពិសេសនេះ អនុញ្ញាតឱ្យរថយន្ត M4 បើកឆ្លងកាត់តំបន់លិចទឹកយ៉ាងងាយស្រួលដោយធានាថា អតិថិជនដែលជិះរថយន្តនេះនឹងរីករាយពេញចិត្តចំពោះការធ្វើដំណើរប្រកបដោយផា សុកភាព និងសុវត្ថិភាពខ្ពស់។

ចាប់តាំងពីទទួលបានសិទ្ធិចែកចាយផ្តាច់មុខលើរថយន្តម៉ាក GREAT WALL ក្នុងឆ្នាំ 2009 ក្រុមហ៊ុន WORLDWIDE GARAGE CO. LTD. បានលក់រថយន្តជាច្រើនគ្រឿងទៅឲ្យបណ្តាក្រុមហ៊ុនជាច្រើន រួមទាំងក្រុមហ៊ុនមួយចំនួនដែលឈានមុខគេលើវិស័យទូរគមនាគមន៍ ហិរញ្ញវត្ថុ ការទំនាក់ទំនង ផលិតផល ការដឹកជញ្ជូន និងវិស័យជាច្រើនផ្សេងទៀត។

បន្ទប់តាំង SHOWROOM របស់ក្រុមហ៊ុននៅលើមហាវិថីសហព័ន្ធរុស្ស៊ីមានការតាំងបង្ហាញរថយន្តល្បីៗជាច្រើនម៉ូដែលសម្រាប់បំពេញតម្រូវការអាជីវកម្មរួមទាំង រថយន្តភីកអាប់ រថយន្តលក្ខណៈគ្រួសារ និងរថយន្ត SUV សុទ្ធសឹងតែមានការផ្តល់ ជូនពិសេសនិងការធានាសម្រាប់អតិថិជនជាលក្ខណៈក្រុមហ៊ុន។

ចំពោះព័ត៌មានលម្អិតបន្ថែមអំពីជម្រើសម៉ូដែលរថយន្តសម្រាប់ក្រុមហ៊ុនអាជីវកម្ម របស់លោកអ្នកសូមទាក់ទងផ្ទាល់មកក្រុម ហ៊ុន WORLDWIDE GARAGE CO. LTD. តាមរយៈលេខទូរស័ព្ទ៖ 012 920 144 ឬចូលទៅកាន់គេហទំព័ររបស់ក្រុមហ៊ុន៖ www.wwgarages.com ៕

05

ដោយ៖ ថម សន

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print