យន្តហោះដឹកអ្នកដំណើររបស់សហរដ្ឋអាមេរិកឆេះម៉ាស៊ីនចុះចត់ជាបន្ទាន់

ចែករំលែក៖

យន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍ American Airlines ដឹកអ្នកដំណើរ១៤០នាក់ត្រូវចុះចត់ជាបន្ទាន់ដោយសារតែម៉ាស៊ីនៅស្លាប់ឆេះ។

...

ជើងហោះហើរ 438 របស់ក្រុមហ៊ុន American Airlines ជួបហេតុការណ៍ខាងលើក្រោយពេលហោះហើរបានប៉ុន្មាននាទីពីទីក្រុងDallas Ft. Worth ទៅកាន់អាកាសយានដ្ឋានអន្តរជាតិ Seattel Tacoma ។ ម៉ាស៊ីនយន្តហោះខាងលើបានចេញភ្លើងយ៉ាងសន្ធោសន្ធៅធ្វើឲ្យអាកាសយានិកត្រូវតែបញ្ជាយន្តហោះចុះចតជាបន្ទាន់។

រូបភាពដែលអ្នកដំណើរថតបានបង្ហាញឲ្យឃើញថា អណ្តាតភ្លើងបាញ់ចេញពីម៉ាស៊ីនយ៉ាងសន្ធោសន្ធៅបង្កការភ័យខ្លាចយ៉ាងខ្លាំង ។ អាកាសយានិកក៏បានបញ្ជាយន្តហោះវិលត្រឡប់ទៅកាន់កន្លែងចាប់ផ្តើមវិញចុះចត់ជាបន្ទាន់។ អ្នកដំណើរទាំង១៣០នាក់ព្រមទាំងក្រុមពហុនិកាចាកចេញពីយន្តហោះដោយសុវត្ថិភាព ក្រោយពេលចុះចត។

លោក Ross Feinstein អ្នកនាំពាក្យក្រុមហ៊ុនអាកាសចរណ៍ American Airlines បានបញ្ជាក់ថា នោះជាបញ្ហាបច្ចេកទេស ហើយក្រុមអ្នកឯកទេសកំពុងតែបើកការស្រាវជ្រាវ៕

1_GMFH

ប្រែសម្រួល៖ ម៉ែវ សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print