រថយន្តបំពាក់ហ្គាសបេីកសុខៗផ្ទុះឆេះរបួសជនជាតិចិន៣នាក់ខ្មែរម្នាក់

ចែករំលែក៖

ភ្នំពេញ៖​ រថយន្តឡិចស៉ីសមួយគ្រឿងបំពាក់ហ្គាសដេីម្បីរត់តាកស៉ី​ ខណៈកំពុងបេីកបរដឹកជនជាតិចិន៣នាក់ស្រាប់តែភ្លេីងបារីផ្ទុះឆាបឆេះរបួសធ្ងន់ជនជាតិចិនទាំង៣នាក់ ចំណែកម្ចាស់រថយន្តជាជនជាតិខ្មែររបួសស្រាល។

ហេតុការណ៍នេះបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១១និង៣០នាទីព្រឹក​ ថ្ងៃទី២៣​ ខែកក្កដា​ ឆ្នាំ២០២៤​ នៅចំណុចភ្លើងស្តុបមុខសាលាបឋម​សិក្សាហ៊ុនសែន​ ជម្ពូវ័ន​ ផ្លូវជាតិលេខ៤​ ក្នុងភូមិព្រៃព្រីងជេីង២​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តឡិចស៉ីសRX300​ ពណ៌ស្ក​ ពាក់ស្លាកលេខភ្នំពេញ2AQ-9519 ជាប្រភេទឡានតាក់ស៉ី​ ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៤​ ក្នុងទិសដៅពីកេីតទៅលិច ខណៈមកដល់ចំណុចកេីតហេតុស្រាប់តែផ្ទុះឆេះបណ្តាលឱ្យបុរសជនជាតិចិនចំនួន៣នាក់រងរបួសរលាកពេញខ្លួន ចំណែកបុរសជានជាតិខ្មែរម្នាក់ជាម្ចាស់រថយន្តរបួសស្រាល។

តាមការបញ្ជាក់ពីម្ចាស់រថយន្តបានឱ្យដឹងថា​ រូបគាត់ដឹកជនជាតិចិនទាំង៣នាក់ចេញពីភ្នំពេញបំណងទៅកំពង់សោម​ ខណៈកំពុងបេីកបរ ជនជាតិចិនទាំងនោះបានទាញបារីមកជក់។ ពេលឃើញបែបនេះ ដោយសារតែរថយន្តរបស់គាត់បំពាក់ហ្គាសទេីបហាមមិនឱ្យជក់បារី តែ​ ជនជាតិចិនទាំងនោះមិនស្តាប់ទេីបផ្ទុះឆាបឆេះតែម្តង។

...

ក្រោយកេីតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ចំណែករថយន្តត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី៣រង់ចាំដោះស្រាយពេលក្រោយ៕ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print