សភ្នំពេញ ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាណាចក្រកម្ពុជា បានថ្លែងជាសាររំលឹក អ្វីដែលសម្ដេចធ្លាប់មានប្រសាសន៍ថា ៖ « ការដើរទាក់ម៉ូយ »។
សម្ដេចធិបតី បានលើកឡើងថា ៖ «ជុំវិញបញ្ហានេះ មានបងប្អូនខ្លះ ខ្ញុំឃើញតាម facebook មួយចំនួនគេត្រូល គេថា ទាក់ម៉ូយឃើញ តែទាក់ម៉ូយ ប៉ុន្តែមិនដឹងទាក់ម៉ូយចេញតែខ្យល់ ! »។
ត្រង់ចំណុចនេះ ! សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា, «ឥឡូវខ្ញុំសូមជម្រាបអញ្ចេះ ! ទាក់ម៉ូយមិនមែនតែខ្យល់ទេ.. ទាក់ម៉ូយគឺបានពិតប្រាកដ នៅក្នុងផលប្រយោជន៍សម្រាប់ជាតិរបស់យើង» ។
សម្តេចធិបតីបន្តថា ៖ «នៅក្នុងរយៈពេល5 ខែ បើយើងគិតត្រឹម រាប់ពីខែមករា មកដល់ខែមេសា ឆ្នាំ 2024 នេះ ! រាជរដ្ឋាភិបាលយើងតាម រយៈទិន្នន័យក្នុងស៊ីឌីស៊ី , បើយើងនិយាយតាមទិន្នន័យ CDC ការវិនិយោគដែលចុះនៅក្នុងប្រព័ន្ធ ! នៅក្នុងនោះ រាជរដ្ឋាភិបាលបានអនុវត្ត អនុម័តគម្រោងថ្មី គម្រោងពង្រីកបានចំនួន 120 គម្រោង , 28 គំរូ ដែលក្នុងនោះទុនវិនិយោគមានចំនួន 2500លានដុល្លារ អាចបង្កើតការងារ 13 ម៉ឺនកន្លែង នៅពេលដែលគម្រោងនេះចេញ ។
សម្ដេចអធិបតីបានមានប្រសាសន៍ទៀតថា,៖ «នៅពេលដែលយើងចាប់ផ្ដើមដើរតែក្នុងរយៈពេល 4 ខែតែប៉ុណ្ណោះ នេះហើយ ! គឺជាលទ្ធផលនៃការខិតខំ ប្រឹងប្រែង ទាក់ម៉ូយ របស់រាជរដ្ឋាភិបាល ទាំងបងប្អូនវិស័យឯកជន ដែលយើងបានធ្វើការរួមគ្នា » ៕