រថយន្ត TACOMA ពន្លះសួនពុះចែកផ្លូវ និងបុកបង្គោលស្លាកផ្សាយពាណិជ្ជកម្ម បណ្ដាលឲ្យរថយន្តក្រឡាប់ផ្ងារជើង

ចែករំលែក៖

ភ្នំពេញ៖ រថយន្តម៉ាកToyota Tacoma មួយគ្រឿងបេីកបរដោយបុរសម្នាក់បានបោះពួយយ៉ាង ខណះដល់ផ្លូវកោងមិនបន្ថយល្បឿនក៏បានរេចង្កូតឡើងសួនពុះចែកផ្លូវទៅបុកបង្គោលស្លាកផ្សាយពាណិជ្ជកម្មបាក់មួយដើម និងបណ្ដាលឲ្យរថយន្តបង្កក្រឡាប់ផ្ងារជើងរងការខូចខាត កាលពីវេលាម៉ោង១១ និង៣០នាទីយប់ថ្ងៃទី២៥ ខែកក្កដា
ឆ្នាំ២០២៤ ស្ថិតនៅលើផ្លូវOCIC ក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
បេីតានប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុនោះ គេឃើញរថយន្តបង្កមួយគ្រឿងម៉ាក Toyota TACOMA ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AZ-1319 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវOCIC ទិសដៅពីត្បូងមកជើងក្នុងល្បឿនលឿន ខណះពេលបើកមកដល់ចំណុចកើតហេតុ ផ្លូវកោងផងនោះស្រាប់តែរេចង្កូតឡើងសួនពុះចែកផ្លូវជ្រុលទៅបុកបង្គោលស្លាកផ្សាយពាណិជ្ជកម្មបណ្តាលឲ្យបាក់មួយដើម ចំណែកឯរថយន្តបង្ករបានក្រឡាប់ផ្ងារជើងរងការខូចខាតយ៉ាងធ្ងន់ធ្ងរ តែមិនបង្កឲ្យមានមនុស្សណាម្នាក់រងរបួសឬស្លាប់នោះឡេីយ ។
ក្រោយកេីតហេតុ ភ្លាមៗ តៃកុងរថយន្តបង្កបើកទ្វារថយន្តគេចចេញពីកន្លែងកើតហេតុបាត់ស្រមោល។ បន្ទាប់សមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងជំនាញចរាចរណ៍ចុះមកវាស់វែង និងស្ទូចយករថយន្តបង្កខាងលើទៅរក្សាទុករង់ចាំការដោះស្រាយតាមច្បាប់នៅពេលក្រោយ ៕ ដោយ ៖ ភារ៉ា ដង្កោ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print