ប្តីប្រពន្ធ២នាក់ជិះម៉ូតូធន់ធំឌុបគ្នាយ៉ាងលឿន មិនប្រយ័ត្នទៅបុករថយន្តកំពុងឈប់ស្តុបពីក្រោយពេញទំហឹង បណ្ដាលឲ្យរងរបួសធ្ងន់ម្នាក់ស្រាលម្នាក់

ចែករំលែក៖

ភ្នំពេញ ៖ មានរថយន្ត ម៉ាក DONG FENG មួយគ្រឿងបានឈប់ រង់ចាំ ភ្លេីង ស្តុប ភ្លាមនោះស្រាប់តែប្តីប្រពន្ធ ២នាក់ បានជិះ ម៉ូតូFZ ធន់ ធំ មួយ គ្រឿង ឌុបគ្នាជ្រុល ទៅ បុក ពី ក្រោយ ពេញទំហឹង បណ្តាល ឲ្យ រងរបួស ធ្ងន់ ម្នាក់ ស្រាល ម្នាក់ និងត្រូវបានម៉ូតូកង់បីដឹកបញ្ចូនសង្គ្រោះនៅឯមន្ទីពេទ្យ ភ្លាមៗ ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលេីនេះបានបង្កឡេីងកាលពីនៅ វេលា ម៉ោង ១០ និង ៤០នាទីយប់ ថ្ងៃ ទី ២៥ ខែ កក្កដា ឆ្នាំ ២០២៤ នៅចំណុច ស្តុប វត្តឫស្សី សាញ់ តាមបណ្ដោយផ្លូវ ៥០ម៉ែត្រ កែង ផ្លូវ បេតុង ព្រៃ ស ក្នុងភូមិ ប្រការ សង្កាត់ ព្រៃ ស ខណ្ឌ ដង្កោ ។
បេីតាម ប្រភព ព័ត៌មាន ពី កន្លែង កើត ហេតុ បានឲ្យ ដឹង ថា មុន ពេល កេីតហេតុ គេឃើញ រថយន្ត ម៉ាក DONG FENG ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2BP- 4053 បេីក បរដោយបុរសម្នាក់ធ្វើ ដំណើរ តាម បណ្ដោយ ផ្លូវ ៥០ម៉ែត្រ ទិសដៅ ពី ជើង ទៅ ត្បូង ។ ខណៈពេលរថយន្ត DONG FENG បេីកមកដល់ ចំនុច កេីតហេតុ ក៍បានឈប់ ស្ទុបក្រហម រងចាំ ភ្លើង ខៀវបន្តទៅមុខ ភ្លាមនោះដែរស្រាប់ តែ មានប្តីប្រពន្ធ ២នាក់ បានជិះ ម៉ូតូ មួយគ្រឿងប្រភេទ ធន់ ធំ ម៉ាក YAMAHA FZ ពណ៌ ខ្មៅ ពាក់ ផ្លាក លេខ ភ្នំពេញ 1KE 9570 ជិះ ឌុបគ្នាយ៉ាងលឿនក្នុងទិស ស្របគ្នា មិនប្រយ័ត្ន ក៍ជ្រុល ទៅ បុុក រថយន្ដ ចំពី ក្រោយ ពេញ ទំហឹង បណ្តាល ឲ្យ ម៉ូតូ ខ្ទេចស្ទេីរទាំងស្រុង រីឯរថយន្តរងការខូចខាង ផ្នែកខាងក្រោយ ព្រមទាំង ធ្វើ ឲ្យបុរសជាប្ដីរងរបួសធ្ងន់ និងស្ត្រី ជា ប្រពន្ធ រងរបួស ស្រាល ខណៈអ្នកទាំង ២នាក់ ត្រូវ បាន ប្រជាពលរដ្ឋដឹកតាម ម៉ូតូ កង់ បី យក ទៅ សង្គ្រោះ នៅ មន្ទីរពេទ្យ ភ្លាមៗ ផងដែរ ។
ក្រោយ ពេល កេីតហេតុ ភ្លាមៗ តៃកុងរថយន្ត DONG FENG ឃេីញស្ថានភាពមិនល្អក៏គេចខ្លូនបាត់ ។ បន្ទាប់មកសមត្ថកិច្ច មូលដ្ឋានផ្នែកជំនាញ ចរាចរណ៍ ចុះមកធ្វេីការវាស់ វែង យក ទៅ រក្សា ទុក នៅ អធិការ ដ្ឋាន នគរបាល ខណ្ឌ ដង្កោ រង ចាំ ដំណោះ ស្រាយ នាពេលក្រោយ ៕ ដោយ ៖ ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print