រថយន្ត​តូយ៉ូតា​ព្រូស​បេីក​បត់​ជ្រុល​ទៅ​កៀរ​និង​រថយន្ត​ហាយឡេនឌ័រ រងការ​ខូចខាត

ចែករំលែក៖

​ ភ្នំពេញ​៖រថយន្ត​តូយ៉ូតា​ព្រូស​បេីក​បត់​ខ្វះ​ការ​ប្រុងប្រយ័ត្ន​នៅ​ផ្លូវ​បំបែក​ជាបួន​ក៍ជ្រុល​ទៅ​បុក​និង​រថយន្ត​ហាហាយឡេនឌ័រ​ បណ្តាល​ឲ្យ​រង​ការ​ខូចខាត​ ។
​ ហេតុការណ៍​នេះ​ដែរ​បាន​កេីត​ឡើង​នៅ​វេលា​ម៉ោង​១១និង​៣០នាទី​យប់​ ថ្ងៃ​ទី​២៦​ ខែ​កក្កដា​ ឆ្នាំ​២០២៤​ ចំនុច​ផ្លូវ​៣១០កែង​ផ្លូវ​ ៥៧​ សង្កាត់​បឹងកេងកង​ទី​១​ ខណ្ឌ​បឹង​កេង​កង​ រាជធានីភ្នំពេញ​ ។
​ តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​ បានអោយ​ដឹង​ថា​ មុន​ពេល​កេីតហេតុ​ គេបាន​ឃើញ​មនុស្ស​ប្រុស​ស្រី​មួយ​ក្រុម​ បានបេីក​បេីក​រថយន្ត​ម៉ាក​ ហាយឡេនឌ័រពណ៌​ស​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2AP 4986 បានបេីក​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​ ៥៧ទិសដៅ​ពី​ត្បូង​ទៅ​ជេីង​ លុះ​មក​ចំនុច​កេីតហេតុ​ ដែល​ជាផ្លូវ​បំបែក​ជាបួន​ ក៏ស្រាប់​តែ​បុរស​ម្នាក់​ទៀត​ បានបេីក​រថយន្ត​ម៉ាក​តូយូតា​ព្រូស​ ពណ៌​ទឹកប្រាក់​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​2BG 5547 ជា​រថយន្ត​រត់​តាក់ស៊ី​ បានបេីក​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​៣១០ទិសដៅ​ ពី​លិច​ទៅ​កេីត​ ក្នុង​ល្បឿន​លឿន​ ហេីយ​បួង​ចង្កូត​បត់​ឆ្វេង​ឡើង​ទៅ​ផ្លូវ​៥៧​ ដោយ​ខ្វះ​ការ​ប្រុងប្រយ័ត្ន​ក៏ជ្រុល​ទៅ​កៀរ​និង​រថយន្ត​ហាយ​លែនដឺ​បណ្តាល​ឲ្យ​រង​ការ​ខូចខាត​ទ្វារ​ចំហៀង​ទាំង​មុខ​និង​ក្រោយ​ ។​
​ ចំណែក​រថយន្ត​តូយ៉ូតា​ព្រូស​វិញ​ រងការ​ខូចខាត​ កាង​មុខ​ចំហៀង​ខាង​ស្តាំ​ តែ​ក្នុង​ហេតុការណ៍​នេះ​មិន​គ្រោះថ្នាក់​ដល់​មនុស្ស​ណា​ម្នាក់​នោះ​ទេ​ ។
​ ក្រោយ​ពេល​កេីតហេតុ​ ក្រោយ​ពេល​កេីតហេតុ​ ភាគី​ទាំង​សងខាង​ មិន​ចង​មាន​រឿង​វែងឆ្ងាយ​ ក៏សម្រេច​យក​រថយន្ត​ទៅ​ជួសជុល​រៀងៗខ្លួន​ដើម្បី​បញ្ចប់​រឿង​ ៕ដោយ៖សុខាសែនជ័យ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print