អគ្គិភ័យឆាបឆេះផ្ទះបញ្ចូលហ្គាសបណ្ដាលឲ្យប្ដីរងរបួស

ចែករំលែក៖

ភ្នំពេញ ៖ ផ្ទះលក់ហ្គាសមួយកន្លែងត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅបណ្ដាលឲ្យបុរសជាម្ចាស់ផ្ទះរងរបួសរលាកមួយចំហៀងត្រូវបានបញ្ចូនទៅកាន់មន្ទីរពេទ្យ ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៤ល្ងាច ថ្ងៃទី២៨ខែកក្កដាឆ្នាំ២០២៤ ស្ថិតតាមបណ្តោយផ្លូវបេតុង ក្នុងសង្កាត់ចោមចៅ២ ខណ្ឌពេាធិសែនជ័យ រាជធានីភ្នំពេញ ។ 

បើតាមប្រភពពីកន្លែងហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេបានលឺសំលេងផ្ទុះមានផ្សែងហ៊ុយចេញជាអណ្តាតភ្លើង យ៉ាងសន្ធោសន្ធៅឆាបឆេះ ភ្លាមៗនោះប្រជាពលរដ្ឋបានរាយការណ៍ទៅកាន់សមត្ថកិច្ចមូលដ្ឋាន ដើម្បីបន្តទាក់ទងទៅកាន់មន្រ្តីជំនាញរបស់ការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពញ មកអន្តរាគមន៍បាញ់ពន្លត់ ។ ក្រោយពីកម្លាំងសមត្ថកិច្ចកម្លាំងជំនាញ បង្ការនិងពន្លត់អគ្គិភ័យទទួលដំណឹងភ្លាម សមត្ថកិច្ចបានចេញនូវរថយន្តពន្លត់ដើម្បីមកបាញ់ពន្លត់ទប់ស្កាត់អគ្គិភ័យ កុំអោយរាលដាលដល់ផ្ទះដទៃផ្សេងទៀត ។

ក្នុងការឆាបឆេះនេះសមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យអស់ចំនួន៣គ្រឿង ចេញអន្តរាគមន៍ដល់ទីតាំងកើតហេតុខាងលើនេះ។ ចំពោះមូលហេតុមន្ត្រីជំនាញកំពុងស្រាវជ្រាវ ៕ដោយ រ៉ារ៉ា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print