ព្យុះ Gaemi ឆក់យកជីវិតមនុស្ស១២នាក់ នៅភាគខាងត្បូងប្រទេសចិន

ចែករំលែក៖

សារព័ត៌មាន Reuters នាថ្ងៃអាទិត្យ ទី២៨ ខែកក្កដា ឆ្នាំ២០២៤ បានផ្សាយថា ការបន្តធ្លាក់ភ្លៀងខ្លាំងដែលជាចំហាយនៅសេសសល់នៃព្យុះ Gaemi បានបង្កឱ្យមានគ្រោះរអិលបាក់ដី ដែលបានឆក់យកជីវិតមនុស្សចំនួន១២នាក់ នៅភាគខាងត្បូងប្រទេសចិន។

មកដល់ថ្ងៃអាទិត្យនេះ ព្យុះ Gaemi ដែលដំបូងជាព្យុះទីហ្វុង និងក្រោយមកថយចុះថាមពល មកនៅត្រឹមជាព្យុះត្រូពិច គឺបានរលាយបាត់សឹងតែទាំងស្រុងហើយ ប៉ុន្តែផ្នែកជាច្រើននៃប្រទេសចិន កំពុងបន្តស្ថិតក្រោមការប្រកាសអាសន្នអំពីហានិភ័យនៃគ្រោះទឹកជំនន់នៅឡើយ ដោយសារតែភ្លៀងនៅបន្តធ្លាក់ជោកជាំ។ យោងតាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយចិន CCTV មនុស្សទាំង១២នាក់បានស្លាប់ក្នុងហេតុការណ៍រអិលបាក់ដី នៅក្បែរទីក្រុង Hengyang នៃខេត្ត Hunan កាលពីព្រឹកថ្ងៃអាទិត្យនេះ ខណៈមនុស្ស៦នាក់ផ្សេងទៀត ត្រូវបានជួយសង្រ្គោះដោយនៅមានជីវិត។
ព្យុះ Gaemi បានធ្វើដំណើរមកដល់ប្រទេសចិន កាលពីថ្ងៃសុក្រសប្តាហ៍នេះ។ មុនមកដល់ចិន វាបានបោកបក់កាត់ចំកោះតៃវ៉ាន់ ហើយបានបង្កឱ្យមនុស្សជិត១០នាក់ស្លាប់ រួមជាមួយការបំផ្លិចបំផ្លាញធ្ងន់ធ្ងរ។ មិនតែប៉ុណ្ណោះ ព្យុះនេះក៏បានជះឥទ្ធិពលធ្វើឱ្យ ស្ថានភាពធ្លាក់ភ្លៀងខ្លាំងស្រាប់នៅឯប្រទេសហ្វីលីពីន កាន់តែអាក្រក់ផងដែរ ជាហេតុបណ្តាលឱ្យមនុស្សកើនដល់រាប់សិបនាក់ បាត់បង់ជីវិតនៅទីនោះ៕ ដោយធីរីណា

...

រូបថត​: baomoi

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print