ស្ត្រីម្នាក់មានជំងឺសរសៃប្រសាទ លេបថ្នាំជាប្រចាំ គិតខ្លីសម្រេចចិត្តធ្វើអត្តឃាត(ចង.កលើដើមតាង៉ែន)ស្លាប់

ចែករំលែក៖

ខេត្តប៉ៃលិន៖ តាមប្រភពពីមន្ត្រីជំនាញនគរបាលស្រុកសាលាក្រៅបានឱ្យដឹងថា៖

នៅវេលាម៉ោង១៤និង០០នាទីរសៀល ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ មានករណីស្ត្រីម្នាក់ធ្វើអត្តឃាត (ចង.ក) នៅក្នុងចម្ការតាង៉ែនរបស់ឈ្មោះ វ៉ែន ណាង ភេទ ស្រី អាយុ៤១ឆ្នាំ ត្រូវជាបងបង្កើតរបស់សពរងគ្រោះនៅចំណុចស្រែឈ្លីក ស្ថិតនៅក្នុងភូមិទំនប់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

ប្រភពពីមន្ត្រីជំនាញបានបន្តថា៖ សពស្ត្រី
រងគ្រោះឈ្មោះ វ៉ែន សាន ភេទស្រី អាយុ ៣៣ឆ្នាំ រស់នៅភូមិ/ឃុំកើតហេតុខាងលើ។
បើតាមប្រភពពីស្ត្រីជាម្ចាស់ចម្ការត្រូវជាបងបង្កើតរបស់ស្ត្រីរងគ្រោះខាងលើបាន
រៀបរាប់បញ្ជាក់ប្រាប់សមត្ថកិច្ចជំនាញថាប្អូនស្រីរបស់គាត់ដែលធ្វើអត្តឃាតនេះ គាត់ធ្លាប់មានប្រវត្តិខ្សែភ្លើងឆក់មុនពេលមកស្នាក់នៅកន្លែងកើតហេតុខាងលើ និងជាមនុស្សមានជំងឺសរសៃប្រសាទ លេបថ្នាំជាប្រចាំផងដែរ។ មុនពេលស្លាប់គាត់បាននិយាយប្រាប់ខ្ញុំថា បង ខ្ញុំរស់នៅ ពិបាកចិត្តណាស់ គ្មានលុយជាប់ខ្លួននិងគ្មានគ្រួសារច្បាស់លាស់ រស់នៅទីពឹងបងប្អូន ។

ស្ត្រីជាបងបង្កើតជនរងគ្រោះក៏បានប្រាប់សមត្ថកិច្ចបន្តថា៖ បន្ទាប់ពីគាត់បានរៀប
រាប់ប្រាប់ពីប្អូនស្រីគាត់រួច ក៏បញ្ចុកបាយកូនពេលព្រឹករួចមក ក៏បាត់ខ្លួនប្អូនស្រីមិនដឹងទៅណាទេ។ ក្រោយមកនៅវេលាម៉ោង១៤និង០០នាទីរសៀល ស្រាប់តែ ប្រទះឃើញជនរងគ្រោះជាប្អូនស្រីបានធ្វើអត្តឃាតចងកសម្លាប់ខ្លួននឹងដើមតាង៉ែន នៅក្នុងចម្ការតាង៉ែនក្រោយផ្ទះ ចម្ងាយពីផ្ទះប្រហែល២០០ម៉ែត្រ ភ្លាម់ៗនោះគាត់បានទូរស័ព្ទទៅប្រាប់មេភូមិ។

...

ក្រោយមកកម្លាំងជំនាញកោសល្យវិច័យ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិនសហការជាមួយកម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកសាលាក្រៅ, កម្លាំងប៉ុស្តិ៍សាលាក្រៅ និងលោកគ្រូពេទ្យជំនាញបានធ្វើកោសល្យវិច័យពិនិត្យរួចរាល់ បានបញ្ជាក់ថា សពខាងលើពិតជាបានធ្វើអត្តឃាតចងកពិតប្រាកដមែន។
ចំណែកសពស្ត្រីដែលធ្វើអត្តឃាតខ្លួនឯង ក្រោយពីសមត្តកិក្ចជំនាញធ្វើកោសល្យវិច័យរួចត្រូវបានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ៖ ស សារ៉េត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print