សូមពុកម៉ែ បងប្អូន ពូមី អ៊ុំ លោកតាលោកយាយ កុំធ្វើតាមគាត់ និងចូលរួមជាមួយគាត់ ខណៈចាញ់បោកពួកជ្រុលនិយមក្រៅប្រទេស !

ចែករំលែក៖

ភ្នំពេញ ៖ សមត្ថកិច្ចបានចាប់ឃាត់ខ្លួនភ្នាក់ងារលក់ដីឡូត៍ម្នាក់ដែលបានចូលរួមញុះញង់អោយធ្វើ បាតុកម្មផ្ដួលរំលំរាជរដ្ឋាភិបាល នៅក្នុងគ្រូបតេឡេក្រាមមួយឈ្មោះ បាតុកម្ម ដេីម្បីជាតិ ។ នៅមានមនុស្សជាច្រើនទៀតដែលសមត្ថកិច្ចកំពុងតាមចាប់ខ្លួននៅក្នុងគ្រូបតេឡេក្រាមនោះ ។

បន្ទាប់ពីដឹងថាសមត្ថកិច្ចបានចូលដល់ក្នុងគ្រូបតេឡេក្រាមពួកគេ ពួកគេបានបង្កើតគ្រូបថ្មីមួយទៀតមានឈ្មោះថា ក្រុមយុវជនការពារសិទ្ធិនិងយុត្តិធម៌ ដែលគ្រូបថ្មីនេះក៏មានសមត្ថកិច្ចចូលទៅដល់ដែរ ។ ភាគច្រើនមេក្លោងបង្កេីតគ្រូបតេឡេក្រាមដេីម្បីប្រមូលផ្ដុំកម្លាំងផ្ដួលរំលំរាជរដ្ឋាភិបាលនេះនៅក្រៅប្រទេស។ ដូច្នេះអ្នកនៅក្នុងប្រទេសមិនដឹងរឿងចូលតាមគេដឹងតែគុកហេីយ ព្រោះការផ្លាស់ប្ដូររដ្ឋាភិបាលមិនអាចធ្វេីតាមរយៈបាតុកម្មទេ គឺ បោះឆ្នោត ៥ឆ្នាំម្ដង ។

សូមបញ្ជាក់ថា ៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក  យី សុខតូច ចេញដីកាបង្គាប់ឱ្យនាំខ្លួន បន្ទាប់ពី តំណាងអយ្យកាដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរលេខ ៣៣៨០ អ.យ.ន ចុះថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ របស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដែលបានចោទប្រកាន់លើឈ្មោះ ទូច រតនៈ ភេទប្រុស កើតថ្ងៃទី០៥ ខែតុលា ឆ្នាំ១៩៨៤ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នស្នាក់នៅភូមិប្រីយ៍ចាស់ សង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប ជានីតិជន ពីបទ ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ប្រព្រឹត្ត នៅប្រទេសកម្ពុជា កាលពីអំឡុងខែកក្កដា ឆ្នាំ២០២៤ និងពេលបន្តបន្ទាប់ បទល្មើសព្រហ្មទណ្ឌដែលមានចែង ឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ។

-យល់ឃើញថាដើម្បីធានាដល់ការបង្ហាញខ្លួនជនត្រូវចោទចំពោះមុខចៅក្រមស៊ើបសួរ និងដើម្បីធានាដល់ ដល់ការស៊ើបសួរឱ្យបានពេញលេញ គប្បីសម្រេចនាំខ្លួនជនត្រូវចោទឈ្មោះ ទូច រតនៈ ភេទប្រុស កើតថ្ងៃទី០៥ ខែ តុលា ឆ្នាំ១៩៨៤ មកចំពោះមុខចៅក្រមស៊ើបសួរដើម្បីបំភ្លឺការពិត។
ហេតុដូច្នេះសម្រេច
១-ឱ្យនាំខ្លួនឈ្មោះ ទូច រតនៈ ភេទប្រុស កើតថ្ងៃទី០៥ ខែតុលា ឆ្នាំ១៩៨៤ ជនជាតិខ្មែរ ដែលមានអត្ត សញ្ញាណខាងលើនេះ។

២-បង្គាប់មកកងកម្លាំងសាធារណៈ ឱ្យចាប់ និងនាំខ្លួនឈ្មោះខាងលើនេះមកប្រគល់ជូនសាលាដំបូង រាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់។ ដីកាបង្គាប់នេះមានអានុភាព គិតចាប់ពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ ដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print