ខេត្តកំពង់ស្ពឺ៖ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃចន្ទទី២៩ ខែកក្កដា ឆ្នាំ២០២៤នេះ បានបញ្ជូនខ្លួនជនសង្ស័យចំនួន០២នាក់ និងវត្ថុតាង ទៅអយ្យការអមសាលាដំបូងខេត្ត ដេីម្បីចាត់ការតាមច្បាប់ ក្រោយឃាត់ខ្លួនយកមកសាកសួររហូតបញ្ចប់នីតិវិធី។
យោងតាមបទបញ្ជាលោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កាលពីរសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ លោកវរសេនីយ៍ទោ ណុល ដារ៉ា ប្រធានមន្ទីរ ស្រាវជ្រាវបង្ក្រាបបទល្មើស បានដឹកនាំកម្លាំងជំនាញសហការជាមួយកងរាជអាវុធហត្ថខេត្តស្រុកសំរោងទង ចុះបង្ក្រាបករណីរក្សាទុកឬប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ និងចាប់យកវត្ថុតាងពាក់ព័ន្ធនឹង នៅចំណុចរោងចក្រក្រដាស ក្រុមហ៊ុនស៊ីងយីយុនផឹភើ (ខេមបូឌា) ឯ.ក ភូមិព្រៃសាលា ឃុំរលាំងគ្រឿង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានមន្ត្រីជំនាញបញ្ជូនខ្លួនទៅអយ្យការអមសាលាដំបូងខេត្ត ដើម្បីអនុវត្តបន្តតាមនីតិវិធី៕ដោយ៖តារា