ភ្នំពេញ៖ អគ្គនាយដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា លោកឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយក នៃអគ្គនាយដ្ឋានពន្ធនាគារ កាលពីព្រឹកមិញនេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារខែកក្កដា និងលើកទិសដៅការងារសម្រាប់ខែសីហា ឆ្នាំ២០២៤ របស់អគ្គនាយដ្ឋានពន្ធនាគារ ដែលមានការចូលរួមដោយ អគ្គនាយករង ប្រធាននាយកដ្ឋានទាំង៥ ប្រធានមណ្ឌលអប់រំកែប្រែ និងប្រធានពន្ធនាគាររាជធានីខេត្ត។
លោកអគ្គនាយក បានមានប្រសាសន៍ថា៖ “ពន្ធនាគារនៅតំបន់ដែលមានបញ្ហាប្រឈមទៅនឹងទឹកជំនន់ ត្រូវត្រៀមលក្ខណះឲ្យបានខ្ពស់ក្នុងការទប់ស្តាត់ និងបង្កាការពារទុកជាមុន”។
នាឱកាសនោះ លោកអគ្គនាយក បានផ្តល់អនុសាសន៍ដឹកជាដំណោះស្រាយដល់នាយកដ្ឋានជំនាញ និងប្រធានពន្ធនាគាររាជធានីខេត្ត ដើម្បីអនុវត្តន៍ដូចខាងក្រោម៖
- ត្រូវយកចិត្តទុកដាក់លើបញ្ហាវត្តមាន និងសំលៀកបំពាក់
– ត្រូវបន្តយកចិត្តទុកដាក់បន្ថែមលើរបបអាហារដល់ជនជាប់ឃុំ
-បន្តឆែកឆេរ និងទប់ស្កាត់វត្ថុហាមឃាត់នានាមិនអោយចូលក្នុងពន្ធនាគារ
– ត្រូវបន្តយកចិត្តទុកដាក់ក្នុងការធ្វើចំណាត់ថ្នាក់សន្តិសុខ
– ត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះមុខសញ្ញាពិសេសដែលត្រូវតាមដាន
– ត្រូវធ្វើការប្រជុំ និងផ្សព្វផ្សាយអំពី “យុទ្ធនាការប្រឆាំងគ្រឿងញៀន”៕ដោយ៖តារា