ភ្នំពេញ៖ បើតាមការបញ្ជាក់របស់នាយឧត្តមសេនីយ៍ ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ បានថ្លែងឱ្យដឹងនៅព្រឹកថ្ងៃទីចន្ទទី២៩ ខែកក្កដា ឆ្នាំ២០២៤នេះថា៖ សមត្ថកិច្ចកម្ពុជាបានទទួលសំណើចំនួន ០៣ករណីទៀត ដែលស្នើឱ្យជួយសង្គ្រោះជនជាតិបរទេស ០៤នាក់ នេះបេីគិតចាប់ពីម៉ោង ៣៖០០ នាថ្ងៃទី២៧ ដល់វេលាម៉ោង ៣៖០០ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ម្សិលមិញ។
នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានគូសបញ្ជាក់ថា បច្ចុប្បន្នភាពស្រាវជ្រាវ តាមបញ្ជីតាមដាន គិតត្រឹមថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ រួមមាន៖
*១៖ ទទួលបានណ្តឹងសរុប ១,៧៩១សំណើរ មានមនុស្ស ៣,៧៦៤នាក់
*២៖ បានស្រាវជ្រាវស៊ើបអង្កេតបឋម ១,៥៣១សំណើ និងបិទសំណុំរឿង ៤៧៧សំណើ (រកឃើញមនុស្ស ២,២២៦នាក់, ឃាត់ខ្លួនជនសង្ស័យ ១៤៦នាក់, បិទក្រុមហ៊ុន ៥ទីតាំង, និងផ្អាកអាជីវកម្ម ក៏ដូចជាស្រាវជ្រាវក្រុមហ៊ុន ៤ទីតាំង)
*៣៖ កំពុងបន្តបើកប្រតិបត្តិការស្រាវជ្រាវ និងស៊ើបអង្កេត ២០៨ករណី។
លោកអ្នកនាំពាក្យ បានថ្លែងបន្ថែមថា៖ បច្ចុប្បន្នកម្លាំងសមត្ថកិច្ចកម្ពុជា កំពុងបន្តប្រតិបត្តិការស្រាវជ្រាវ ស៊ើបអង្កេតសំណើរ និងសំណូមពរដែលនៅសេសសល់ផងដែរ៕ដោយ៖តារា