Liverpool ច្រានចោលសំណើទិញខ្សែបម្រើ Endo តម្លៃ១១,៨លានផោនរបស់ក្លិប Marseille

ចែករំលែក៖

ក្លិបហង្សក្រហម Liverpool បានច្រានចោលការដេញថ្លៃតម្លៃ១១,៨លានផោនលានផោនពីក្លិបបារាំង Marseille សម្រាប់ខ្សែបម្រើ Wataru Endo ។

កីឡាករអន្តរជាតិជប៉ុនវ័យ៣១ឆ្នាំរូបនេះបានចូលរួមជាមួយ Liverpool ក្នុងកិច្ចសន្យារយៈពេល១១ឆ្នាំពី Stuttgart ក្នុងតម្លៃប្រហែល១៦.២លានផោនកាលពីខែសីហាឆ្នាំមុន។

គាត់បានបង្ហាញខ្លួនចំនួន៤៣ដង រួមទាំងការចាប់ផ្តើម Premier League ចំនួន២០ដង និងបានជួយក្រុមឈ្នះពាន League Cup ក្នុងរដូវកាលដំបូងរបស់គាត់នៅ Anfield ។

Marseille ត្រូវបានគ្រប់គ្រងដោយលោក Roberto de Zerbi ដែលធ្លាប់បានធ្វើការជាមួយ Endo កាលពីលោកជាគ្រូបង្វឹក Brighton កាលពីរដូវកាលមុន។

...

ហង្សក្រហមក៏ដឹងពីចំណាប់អារម្មណ៍បន្ថែមលើកីឡាករខ្សែការពារមកពីក្លិបអាល្លឺម៉ង់ផ្សេងទៀតផងដែរ។ Liverpool មិនទាន់ចុះហត្ថលេខានៅឡើយទេនៅរដូវក្ដៅនេះ បន្ទាប់ពីការមកដល់របស់អ្នកចាត់ការលោក Arne Slot ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print