ជនសង្ស័យមួយក្រុមជិះម៉ូតូជាច្រើនគ្រឿងប្រើហិង្សា ដេញកាប់លើជនរងគ្រោះម្នាក់របួសធ្ងន់នៅក្រុងស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង៖ ជនសង្ស័យមួយក្រុមជិះម៉ូតូជាច្រើនគ្រឿងប្រើហិង្សា ដេញកាប់លើជនរងគ្រោះម្នាក់របួសធ្ងន់ បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ ទាំងយប់នៅក្រុងស្វាយរៀង។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៩និង៣០នាទី យប់ថ្ងៃទី២៨ ខែកក្កដាឆ្នាំ២០២៤ នៅចំណុចស្រះវង់ ស្ថិតក្នុងភូមិស្រះវង់សង្កាត់ស្វាយរៀង។

យោងតាមសមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ លាប កុសល អាយុ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិសាលាស្រុកចាស់ សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀងបណ្តាលអោយរងរបួសធ្ងន់(ប្រអប់ជើងស្តាំ)ហើយបញ្ជួនទៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង។

បើតាមសាក្សីបានឱ្យដឹងថាមុនកើតហេតុមាន មានជនមិនស្គាល់អត្តសញ្ញាណមួយក្រុម បានជិះម៉ូតូ ប្រមាណ៣ទៅ៤គ្រឿង ដោយបានធ្វើសកម្មភាព ដេញកាប់ទៅលើជនរងគ្រោះម្នាក់ឈ្មោះ លាប កុសល បណ្តាលឱ្យរងរបួសធ្ងន់(ប្រអប់ជើងស្តាំ)បង្កការភ្ញាក់ផ្អើលដល់អ្នកលក់ដូរ និងប្រជាពលរដ្ឋបានរាយការណ៍មកសមត្ថកិច្ច និងបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង ។

ចំណែកក្រុមជនសង្ស័យ ក្រោយ ពីធ្វើសកម្មភាព ដេញកាប់រួចហើយ បានជិះម៉ូតូគេចខ្លួនបាត់ ស្រមោលភ្លាមៗតែម្ដង។

...

បច្ចប្បន្នជនសង្ស័យទាំងនោះសមត្ថកិច្ចនគរបាលជំនាញកំពុងធ្វើការស្រាវជ្រាវរកដើម្បីស្វែងរកចាប់ខ្លួន ឱ្យខានតែបាន៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print