មេដឹកនាំកូរ៉េខាងជើងបានជិះរថយន្តឆ្លងកាត់ទឹកជំនន់ ដើម្បីពិនិត្យមើលប្រតិបត្តិការជួយសង្គ្រោះ

ចែករំលែក៖

មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានបើកឡានឆ្លងកាត់ទឹកជំនន់ទៅកាន់តំបន់ភាគពាយ័ព្យដើម្បីដឹកនាំការជួយសង្គ្រោះមនុស្សរាប់ពាន់នាក់ ដែលនៅដាច់ពីគេដោយសារគ្រោះធម្មជាតិ។

យោងតាមទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) នាពេលថ្មីៗនេះ លោក គីម ជុងអ៊ុន បានត្រួតពិនិត្យស្ថានភាពនៅក្នុងតំបន់ដែលត្រូវបានបំផ្លិចបំផ្លាញដោយគ្រោះធម្មជាតិដូចជាទីក្រុង Sinuiju និងទីក្រុង Uiju នៅតំបន់ភាគពាយ័ព្យនៃប្រទេស។ ស្ថិតិបង្ហាញថាមនុស្សជាង 5,000 នាក់ត្រូវបានញែកដាច់ពីគេនៅក្នុងតំបន់ទាំងនេះ នៅពេលដែលទឹកទន្លេនៅតាមព្រំដែនកូរ៉េខាងជើង-ចិនបានកើនឡើងដល់កម្រិតគ្រោះថ្នាក់។
តាមការបញ្ជារបស់លោក គីម ផងដែរ កងទ័ពអាកាសកូរ៉េខាងជើងបានចល័តឧទ្ធម្ភាគចក្រចំនួន ១០ គ្រឿង ដើម្បីធ្វើការហោះហើររាប់សិបជើង ដើម្បីជួយសង្គ្រោះជនភៀសខ្លួនពីតំបន់ទឹកជំនន់។
សេចក្តីថ្លែងការណ៍ពី KCNA បានសរសេរថា “លោក គីម ជុងអ៊ុន បានសង្កត់ធ្ងន់ម្តងហើយម្តងទៀតអំពីបញ្ហានៃការជួយសង្គ្រោះប្រជាជន។ ជាមួយគ្នានេះ មេដឹកនាំកូរ៉េខាងជើងក៏បានធានាផងដែរថា ការហោះហើរឈ្លបយកការណ៍នឹងត្រូវបានអនុវត្ត សូម្បីតែនៅក្នុងតំបន់ដែលការងារជួយសង្គ្រោះត្រូវបានបញ្ចប់” ។
KCNA ក្រោយមកបានចេញផ្សាយរូបថតដែលថតបានរថយន្តដឹកមេដឹកនាំគីមជុងអ៊ុនទៅពិនិត្យតំបន់លិចទឹក។ បច្ចុប្បន្នមិនទាន់មានស្ថិតិស្តីពីការខូចខាតមនុស្សនិងទ្រព្យសម្បត្តិដោយសារគ្រោះទឹកជំនន់នៅឡើយទេ៕

...

រូបថត​: KCNA

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print