ឃាត់ខ្លួនក្មេងស្ទាវ ជិះម៉ូតូកែឆ្នៃស៊ីម៉ាំងប្រែន ខុសលក្ខណៈបច្ចេកទេស ចំនួន០៧នាក់ និងម៉ូតូ ០៧គ្រឿង

ចែករំលែក៖

ភ្នំពេញ​៖​ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ នៅព្រឹក​ថ្ងៃ​ទី​៣១​ ខែកក្កដា​ ឆ្នាំ​២០២៤នេះ​ បានឱ្យដឹងថា​ កម្លាំងសមត្ថកិច្ចជំនាញ​ នៃអធិការដ្ឋាននគរបាលខណ្ឌ​ច្បារ​អំពៅ​ បានឃាត់ខ្លួនក្មេងស្ទាវ ជិះម៉ូតូកែឆ្នៃស៊ីម៉ាំងប្រែន ខុសលក្ខណៈបច្ចេកទេស ចំនួន០៧នាក់ និងម៉ូតូ ០៧គ្រឿង​ យកមក​អនុវត្ត​តាម​នីតិវិធី​ច្បាប់​។

ប្រភពដដែលបន្តថា​ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កាលពី​ព្រលប់​ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ បានឃាត់ករណីក្មេងស្ទាវ ជិះម៉ូតូកែឆ្នៃស៊ីម៉ាំងប្រែន ខុសលក្ខណៈបច្ចេកទេស នៅចំណុចទីក្រុងកោះនរា ភូមិកោះនរា សង្កាត់​និរោធ ខណ្ឌច្បារអំពៅ ចំនួន០៧នាក់ និងម៉ូតូ ០៧គ្រឿង។

...

បច្ចុប្បន្ន កម្លាំងជំន៦បានធ្វើកិច្ចសន្យា និងឲ្យអាណាព្យាបាលធានាខ្លួន ត្រឡប់ទៅលំនៅដ្ឋានវិញ។ ចំណែកម៉ូតូ ធ្វើការដកហូត រក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ជាបណ្តោះអាសន្ន៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print