កីឡាករ រស់ វិបុល និងនឹម ណន រកបានកៅអីឡើងទៅប្រកួតវគ្គ១៦នាក់

ចែករំលែក៖

ភ្នំពេញ៖ ទីបំផុតកីឡាកររស់ វិបុលមកពីក្លិបសាលវ័ន្តកីឡាបានវាយផ្ដួលកីឡាករ មាស ចាន់នឿន មកពីក្លិបដួងសែនសុខគុនខ្មែរនៅក្នុងទឹកទី១ ខណៈដែលកីឡាករ នឹម ណន មកពីក្លិបកងពលតូចឆត្រយោងលេខ៩១១វាយឈ្នះកីឡាករ សយ សុខ មកពីក្លិបពន្លឺវិបុលពោធិសែនជ័យដោយពិន្ទក្នុងការប្រកួតជម្រុះសប្ដាហ៍ទី៥ ជើងឯក TV5 Knock Out ទម្ងន់៥៤គីឡូក្រាម កាលពីល្ងាចថ្ងៃអាទិត្យទី៣១ ខែកក្កដា ឆ្នាំ២០១៦ លើសង្វៀនTIFFY Arena។

...

រស់ វិបុល វាយផ្តួលមាស ចាន់នឿន មិនដល់១ទឹកផង ធ្វើឲ្យលោកអាជ្ញាកណ្តាលរាប់៣ដងរួចក៏បញ្ឈប់ក្នុងទឹកទី១ភ្លាមៗតែម្តង។ ជ័យជំនះដែលរស់ វិបុលទទួលបានក្នុងវគ្គជម្រុះជុំទី១នេះ។ រស់ វិបុល បានប្រើកណ្ដាប់ដៃ និងជង្គង់ហោះបុកទៅលើ មាស ចាន់នឿន បណ្តាលឲ្យដួលជាបន្តបន្ទាប់ ក្រោយពីអាជ្ញាកណ្ដាលរាប់លើកទី១នោះ ចាន់នឿន មិនទាន់បាត់ស្វាងស្មារតីស្រួលបួលផងក៏ត្រូវ រស វិបុលប្រើកណ្តាប់ដៃវាយផ្ទៃមុខជាលើកទី២ ហើយក៏ត្រូវអាជ្ញាកណ្តាលរាប់ដល់៨ម្តងទៀត។

លុះបន្តការប្រកួតទៀតមិនបានមួយដង្ហើមចង្រិតទៀត ចាន់នឿន បានដួលជាលើកទី៣ដោយកណ្ដាប់ដៃរបស់វិបុលធ្វើឲ្យអាជ្ញាកណ្ដាលបញ្ឈប់លែងឲ្យប្រកួតតែម្ដង។ ដូច្នេះមាស ចាន់នឿន គេត្រូវចាកចេញពីការប្រកួតដណ្ដើមកំពូលជើងឯក TV5 Knock Out ត្រឹមដំណាក់កាលទី១នេះរីឯ រស់ វិបុល បានឡើងទៅប្រកួតក្នុងដំណាក់កាលទី២វគ្គ១៦នាក់។ ចំណែកឯកីឡាករ នឹម ណន អ្នកប្រដាល់ក្លិបកងពលតូចលេខ៧០ វាយឈ្នះសយ សុខ អ្នកប្រដាល់ក្លិបពន្លឺវិបុលពោធិ៍សែនជ័យដោយពិន្ទុ។ ក្នុងការប្រកួតវគ្គជម្រុះដំណាក់កាលទី១នេះដែរ។ ដូច្នេះនឹម ណនបានឡើងទៅកាន់ការប្រកួតនៅក្នុងដំណាក់កាលទី២បន្តទៀត ឯសយ សុខត្រូវជ្រុះធ្លាក់ត្រឹមនេះ។

គួរបញ្ជាក់ថា មកដល់ពេលនេះ ការប្រកួតជម្រុះរកកីឡាករជើងខ្លាំងក្នុងដំណាក់កាលទី១សម្រាប់ឡើងទៅប្រកួតដំណាក់កាលទី២នៃព្រឹត្តិការណ៍ជើងឯក TV5 Knock Out ទម្ងន់៥៤គីឡូក្រាម រកឃើញកីឡាករ១០នាក់រួចហើយ គឺឆន ចន្នី ក្លិបរស្មីភូមិគាបខេត្តបន្ទាយមានជ័យ ,យ៉ុន ដារ័ត្ន ក្លិបតាឡីដំរីមានរិទ្ធ ,ស្រៀង ទិតធិ ក្លិបសម្បត្តិគុនខ្មែរ ,ផាត សូដា ក្លិបអេភូថងកីឡា ,ហេង ពន្លឺ ក្លិបពន្លឺសាមគ្គីខេត្តបាត់ដំបង , ឈុន បញ្ញា ក្លិបរ៉ាហាប់ស្វាយប៉ាក, រិទ្ធ ប្រាក់ប៊ិន ក្លិបកងពលតូចលេខ៧០ និង ម៉ន វាន្នី ក្លិបការិយាល័យទី៥ កងទ័ពជើងគោក , រស់ វិបុល ក្លិបសាលវ័ន្តកីឡា និង នឹម ណន ក្លិបកងពលតូចលេខ៧០។

ចំពោះការប្រកួតមិត្តភាពវិញ ចាន់ សច្ចា អ្នកប្រដាល់ក្លិបតាព្រហ្មមានជ័យ គេបានប្រកួតឈ្នះតាំង សីហា អ្នកប្រដាល់ក្លិបកងពលតូចលេខ៧០ដោយពិន្ទុ។ សច្ចា គេវាយឈ្នះ តាំង សីហា ដោយប្រផិតប្រផើយប៉ុណ្ណោះគឺ៣ទល់២ ខណៈដែលគេអស់ស៊ុហ្វនៅក្នុងទឹកទី៥នោះ៕

sarim (2)

sarim (1)

ដោយ៖ សារីម

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print