កម្ចីអចលនទ្រព្យរបស់ចិនបានកើនឡើងយ៉ាងខ្លាំង

ចែករំលែក៖

ទិន្នន័យរបស់ធនាគារកណ្តាលចិនបានឱ្យដឹងថា កម្ចីទៅលើអចលនទ្រព្យបានកើនឡើងយ៉ាងខ្លាំង នៅពេលដែលវិស័យអចលនទ្រព្យនេះកំពុងតែបន្តងើបឡើងនោះ ។

...

ដោយយោងទៅតាមធនាគារប្រជាជនចិនបានឱ្យដឹងថា មកដល់ត្រឹមចុងខែ កក្កដានេះវិទ្យាស្ថានហិរញ្ញវត្ថុក្នុងប្រទេសចិនបានផ្តល់កម្ចីលើវិស័យអចលនទ្រព្យ ២៣,៩៤ទ្រីលានយន់(៣,៦ទ្រីលានដុល្លារ សហរដ្ឋអាមេរិក) ពោលគឺកើនឡើង២៤ ភាគរយ ។

កម្ចីដ៏លេចធ្លោចំពោះការអភិវឌ្ឍវិស័យអចលនទ្រព្យនេះមានចំនួន៥,៤១ទ្រីលានយន់ពោលគឺកើនឡើង១០,៩ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈដែលកម្ចីទិញអចលនទ្រព្យរបស់បុគ្គល ម្នាក់ៗនោះកើនឡើង៣០,៩ភាគរយដល់ចំនួន១៦,៥៥ទ្រីលានយន់ ។

ទិន្នន័យនេះបានកើតឡើងនៅពេល ដែលទីផ្សារគេហដ្ឋានបន្តកើនឡើងដោយសារតែមានការគាំទ្រដោយគោលនយោបាយរបស់រដ្ឋាភិបាលដែលរួមមានការកាត់ បន្ថយអត្រាការប្រាក់ និងបន្ថយតម្រូវការ ឯកសារផ្ញើប្រាក់ជាដើម ។
ទីក្រុងធំនិងមធ្យមជាង៧០ត្រូវបានគេធ្វើការស្ទង់មតិថាមាន៥៥ទីក្រុងបានធ្លាក់ចុះបើធៀបនឹងខែមុន ហើយគេមើលឃើញ ថា តម្លៃផ្ទះថ្មីៗបានកើនឡើងពីមួយខែទៅមួយខែ ។

តម្លៃផ្ទះថ្មីបានកើនឡើង៤៧,៤ភាគ រយនៅប៉ែកខាងត្បូងទីក្រុង Shenzhen ជាទីក្រុងដែលកើនឡើងយ៉ាងខ្លាំងបើធៀប នឹងក្រុងធំៗផ្សេងទៀត ខណៈដែលទីក្រុង Shanghai កើនឡើង៣៣,៧ភាគរយ ទីក្រុងBeijing កើនឡើង២២,៣ភាគរយ និងទីក្រុង Guangzhou កើនឡើង១៩,៤ ភាគរយ ៕

china

ដោយ៖ រ័ត្ន

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print