អភិបាលខណ្ឌសែនសុខសំណូមពរប្រជាពលរដ្ឋកុំរំលោភបំពានចិញ្ចើមផ្លូវសាធារណៈធ្វើកម្មសិទ្ធផ្ទាល់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖ ប្រជាពលរដ្ឋសូមកុំរំលោភបំពានចិញ្ចើមផ្លូវសាធារណៈធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន ពីព្រោះការរំលោភបំពានលើចិញ្ចើមផ្លូវសាធារណៈធ្វើបែបនេះ គឺជាការខុសច្បាប់ ។ មានន័យថា កម្មសិទ្ធប្រើប្រាស់ផ្ទះសម្បែងរបស់យើងម្នាក់ៗគឺត្រឹមទ្វារផ្ទះប៉ុណ្ណោះ នេះគឺជាប្រសាសន៍ របស់លោក ប៉ឹល កុសល អភិបាលខណ្ឌសែនសុខ

...
លើកឡើងនៅក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវ និងប្រព័ន្ធលូបង្ហូរទឹកជូនប្រជាពលរដ្ឋប្រើប្រាស់ នៅសាលាសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០១៦។

លោក ប៉ឹល កុសល មានប្រសាសន៍បន្តថា ផ្លូវសំខាន់ៗនៅក្នុងមូលដ្ឋានខណ្ឌសែនសុខ រួមមានផ្លូវសហព័ន្ធរុស្ស៊ី ផ្លូវលេខ១៩៨៦ ផ្លូវឧកញ៉ា ម៉ុង រិទ្ធី និងផ្លូវសម្តេច ជា ស៊ីម ជាដើម ត្រូវបានបងប្អូនប្រជាពលរដ្ឋរំលោភបំពាន ធ្វើជាកន្លែងលក់ដូរ ចតរថយន្ត ក៏ដូចជាប្រកបរបរអាជីវកម្មផ្សេងៗ នាំឲ្យបាត់បង់សណ្តាប់ធ្នាប់ របៀបរាបរយសាធារណៈ ។ ចំពោះបញ្ហាទាំងនេះ លោកនឹងមានវិធានការនៅពេលក្រោយដើម្បីរៀបចំសណ្តាប់ធ្នាប់តាមបណ្ដោយផ្លូវទាំងនេះឲ្យមានរបៀបរាបរយឡើងវិញ ចៀសវាងមានការរិះគន់ផ្សេងៗពីសំណាក់បងប្អូនប្រជាពលរដ្ឋទូទៅ។

នៅក្នុងពិធីនេះផងដែរលោកអភិបាលខណ្ឌសែនសុខក៏បានជំរុញឲ្យលោក តាន់ ណាវិន ចៅសង្កាត់ទឹកថ្លា ត្រូវរៀបចំសណ្តាប់ធ្នាប់ផ្លូវចូលសាលាសង្កាត់ចាប់ពីផ្លូវសហព័ន្ធរុស្ស៊ីរហូតដល់សាលាសង្កាត់ទឹកថ្លា ឲ្យមានរបៀបរាបរយ ពីព្រោះតាមបណ្តោយផ្លូវមួយនេះ បច្ចុប្បន្នប្រជាពលរដ្ឋកំពុងមានការរិះគន់យ៉ាងខ្លាំង ទៅលើអាជ្ញាធរ ដែលបណ្តែតបណ្តោយឲ្យក្រុមអាជីវករដាក់តាំងលក់ទំនិញក៏ដូចជាចត ម៉ូតូ ឡាន រំលោកលើផ្លូវសាធារណៈនាំឲ្យមានការកកស្ទះចរាចរណ៍ជារឿយៗ ។

ចំពោះបញ្ហានេះលោកអភិបាលបានបញ្ជាឲ្យលោកចៅសង្កាត់ទឹកថ្លា ត្រូវអញ្ជើញបងប្អូនប្រជាពលរដ្ឋ ឬក្រុមអាជីវករ ដែលដាក់តាំងលក់ទំនិញក៏ដូចជាចត ម៉ូតូ ឡាន រំលោកលើផ្លូវសាធារណៈទាំងអស់ប្រជុំជាបន្ទាប់ដើម្បីរៀបចំសណ្តាប់ធ្នាប់សាធារណៈឲ្យមានរបៀបរាបរយ។

សូមបញ្ជាក់ឲ្យដឹងថា ពិធីបើកការដ្ឋាននាថ្ងៃនេះគឺមានផ្លួវបេតុងចំនួន២ខ្សែ គ្មានសរសៃដែកប្រវែង ៣៨៥ម៉ែត្រ ទទឹង ៥ម៉ែត្រ កម្រាស់ ០,១៥ម៉ែត្រ ស្ថិតនៅភូមិ បុរី ១០០ខ្នង និងដាក់លូរំដោះទឹក ២ខ្សែ ប្រវែង ៥៧៦ម៉ែត្រ មុខកាត់ ០,៦ម៉ែត្រ ស្ថិតនៅភូមិស្លែងរលើង និងភូមិ បុរី ១០០ខ្នង សង្កាត់ទឹកថ្លា ត្រូវចំណាយថវិកាអស់ចំនួន ២០៥,៧៥២,៨០០រៀល ជាថវិការបស់សង្កាត់ ឆ្នាំ២០១៦ ៕

1

2

3

4

5

ដោយ៖ តុង សីហា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print