ប្រើកាំបិតភ្ជង់ប្លន់យកលុយពីនិសិត្សពេទ្យជាង១ពាន់ដូល្លារ បានសម្រេចគេចខ្លួនបាត់

ចែករំលែក៖

ភ្នំពេញ៖ ក្រុមចោរប្លន់ប្រដាប់ដោយកាំបិតបុ័ងតោធ្វើសកម្មភាពភ្ជងប្លន់យកទ្រព្យសម្បត្តិលុយកាក់ពីនិស្សិតសាលាពេទ្យយោធា២នាក់ បានសម្រេច កាលពីវេលាម៉ោង១០យប់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចភូមិអូរដឹម សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។ លុះព្រឹកឡើងនៅវេលាម៉ោង៩ និង៤០នាទីព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ ២០១៦ ទើបរត់ទៅប្តឹងនគរបាល ប៉ុស្តិ៍ចោមចៅ ។

...

ជនរងគ្រោះជានិស្សិតរៀននៅវិទ្យាសាស្ត្រសុខាភិបាលកងយោធពលខេមរភូមិន្ទ ស្នាក់នៅក្នុងវិទ្យាស្ថាន ផ្លូវជាតិលេខ៣ ភូមិក្រាំងដូនទៃ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

មុនពេលកើតហេតុជនរងគ្រោះទាំង២នាក់នាំគ្នាជិះម៉ូតូឌុបគ្នាចេញពីវិទ្យាស្ថានគោលបំណងទៅរកទិញអ្វីហូបនៅភូមិអូរដឹម ចំណុចកើតហេតុស្រាប់តែលេចមុខជនសង្ស័យគ្នា៣នាក់ប្រដាប់ដោយកាំបិតបុ័ងតោដើរថ្មើរជើងមកគំរាមសម្លុតដោះយកគ្រឿងអលង្កកា និងកាបូបលុយសរុបអស់ជាង១ពាន់ដុល្លារ ។

ក្រោយពីក្រុមជនសង្ស័យធ្វើសកម្មភាពគំរាមប្លន់យកទ្រព្យសម្បត្តិពីយប់ រហូតដល់ព្រឹកថ្ងៃទី១ ខែសីហា ទើបនាំគ្នាមកប្តឹងនគរបាលប៉ុស្តិ៍ចោមចៅ ដើម្បីឲ្យជួយស្រាវជ្រាវរកជនល្មើសនិងកំណត់មុខសញ្ញា ៕

image1

image2

ដោយ៖ សុខាសែនជ័យ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print