ភ្នំពេញ៖ ក្រុមចោរប្លន់ប្រដាប់ដោយកាំបិតបុ័ងតោធ្វើសកម្មភាពភ្ជងប្លន់យកទ្រព្យសម្បត្តិលុយកាក់ពីនិស្សិតសាលាពេទ្យយោធា២នាក់ បានសម្រេច កាលពីវេលាម៉ោង១០យប់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចភូមិអូរដឹម សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។ លុះព្រឹកឡើងនៅវេលាម៉ោង៩ និង៤០នាទីព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ ២០១៦ ទើបរត់ទៅប្តឹងនគរបាល ប៉ុស្តិ៍ចោមចៅ ។
ជនរងគ្រោះជានិស្សិតរៀននៅវិទ្យាសាស្ត្រសុខាភិបាលកងយោធពលខេមរភូមិន្ទ ស្នាក់នៅក្នុងវិទ្យាស្ថាន ផ្លូវជាតិលេខ៣ ភូមិក្រាំងដូនទៃ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
មុនពេលកើតហេតុជនរងគ្រោះទាំង២នាក់នាំគ្នាជិះម៉ូ
ក្រោយពីក្រុមជនសង្ស័យធ្វើសកម្មភាពគំរាមប្លន់យកទ្រព្យសម្បត្តិពីយប់ រហូតដល់ព្រឹកថ្ងៃទី១ ខែសីហា ទើបនាំគ្នាមកប្តឹងនគរបាលប៉ុស្តិ៍ចោមចៅ ដើម្បីឲ្យជួយស្រាវជ្រាវរកជនល្មើសនិងកំណត់មុខសញ្ញា ៕
ដោយ៖ សុខាសែនជ័យ