សេចក្ដីប្រកាសព័ត៌មាន ស្ដីពី ការសម្របសម្រួលចរាចរណ៍ក្រដាសប្រាក់ដុល្លារអាមេរិក

ចែករំលែក៖

ភ្នំពេញ ៖ សេចក្តីប្រកាសព័ត៌មាន ស្តីពី ការសម្របសម្រួលចរាចរណ៍ក្រដាសប្រាក់ដុល្លារអាមេរិក

យោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃសុក្រ ១៣រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤ និងដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរបរទេស ដែលទូទាត់ជាប្រាក់ដុល្លារអាមេរិក ធនាគារជាតិនៃកម្ពុជា សូមណែនាំដល់គ្រប់គ្រឹះស្ថានធនាគារនិង ហិរញ្ញវត្ថុ និងអាជីវករប្តូរប្រាក់ទូទាំងព្រះរាជាណាចក្រកម្ពុជានូវវិធានការបន្ទាន់ដូចខាងក្រោម៖

១/- តម្រូវឱ្យទទួលយកក្រដាសប្រាក់ដុល្លារអាមេរិក ចាស់ ឬប្រឡាក់ ដោយមិនទាមទាររក កម្រៃសេវាពីអតិថិជនរបស់ខ្លួន លើកលែងតែក្រដាសប្រាក់នោះជាក្រដាសប្រាក់ក្លែងក្លាយ ឬ បាត់បង់ អត្តសញ្ញាណ ដែលមិនអាចទទួលស្គាល់បាន និង

២/- តម្រូវឱ្យដកហូតនូវរាល់ក្រដាសប្រាក់ដុល្លារអាមេរិកក្លែងក្លាយទាំងអស់ ដោយពុំមាន សំណង និងបញ្ជូនមកធនាគារជាតិនៃកម្ពុជា។

សូមបញ្ជាក់ថា ធនាគារជាតិនៃកម្ពុជា មិនមែនជាអាជ្ញាធរបោះពុម្ព និងដាក់ឱ្យចរាចរនូវក្រដាស ប្រាក់ដុល្លារអាមេរិកនោះឡើយ ហើយក៏មិនមានសិទ្ធិក្នុងការកាត់ ដុតក្រដាសចាស់ ទក់ រហែក ដើម្បីជំនួស ដោយក្រដាសប្រាក់ថ្មី ដូចក្រដាសប្រាក់រៀលនោះទេ។ ធនាគារជាតិនៃកម្ពុជា ត្រូវធ្វើការជាមួយ ក្រុមហ៊ុនដឹកជញ្ជូន និងបង់សេវាធានារ៉ាប់រង ដើម្បីដឹកជញ្ជូនក្រដាសប្រាក់ដុល្លារអាមេរិកទាំងនោះ តាមរយៈធនាគារដៃគូ ដែលមានសិទ្ធិផ្ទាល់ ឬ ដោយប្រយោលជាមួយធនាគារកណ្តាលសូមរិត និ ជាគ្រឹះស្ថានដែលជាអ្នកកំណត់លក្ខណៈវិនិច្ឆ័យលើក្រដាសប្រាក់ដែលទទួលបាន។ ចំពោះការដឹក ជញ្ជូនក្រដាសប្រាក់ដុល្លារអាមេរិកថ្មីចូលមកកម្ពុជាវិញ ក៏ត្រូវមានការបង់សេវាដឹកជញ្ជូន ធានារ៉ាប់រង
និងកម្រៃជើងសារផ្សេងៗ ដែលជាបន្ទុករបស់ធនាគារជាតិនៃកម្ពុជាទោះបីមិនមែនជាកាតព្វកិច្ចដែល មានចែងក្នុងច្បាប់ក៏ដោយ ដើម្បីសម្រួលដល់ការប្រើប្រាស់របស់ប្រជាពលរដ្ឋ។ ក្នុងន័យនេះ ធនាគារជាតិ នៃកម្ពុជា ក៏សូមលើកទឹកចិត្តឱ្យសាធារណជនទាំងអស់ចូលរួមប្រើប្រាស់ប្រាក់រៀលខ្មែរ ដែលជា រូបិយវត្ថុជាតិឱ្យបានកាន់តែច្រើនឡើង ដើម្បីរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិប្រកបដោយភាពធន់។

ជាមួយគ្នានេះ ធនាគារជាតិនៃកម្ពុជាបានដាក់ឱ្យប្រើប្រាស់នូវប្រព័ន្ធបាគងដែលជាប្រព័ន្ធ ទូទាត់សងប្រាក់អនុញ្ញាតឱ្យអតិថិជន អាចធ្វើប្រតិបត្តិការទូទាត់ភ្លាមៗជាអេឡិចត្រូនិកឆ្លងគ្រឹះស្ថាន ជាសមាជិក ពិសេសធនាគារជាតិនៃកម្ពុជា ក៏បាននិងកំពុងអភិវឌ្ឍនូវកម្មវិធីទូរស័ព្ទ Bakong Tourist App ដើម្បីជាយន្តការសម្រួលដល់ការទូទាត់របស់ភ្ញៀវទេសចរអន្តរជាតិ ដែលអញ្ជើញមកទស្សនានៅ ប្រទេសកម្ពុជាយើងផងដែរ។ ធនាគារជាតិនៃកម្ពុជាសង្ឃឹមយ៉ាងមុតមាំថា គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងអាជីវករប្តូរប្រាក់ទាំងអស់ នឹងបន្តចូលរួមសហការប្រកបដោយភាពយោគយល់ និងអធ្យាស្រ័យខ្ពស់ ស្របតាមភាពជាក់ស្តែងរបស់អតិថិជន៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print