ក្រសួងការបរទេសចិន៖ បើនិយាយចំពោះអូស្ត្រាលី ការអភិវឌ្ឍរបស់ចិនជាកាលានុវត្តភាព តែមិនមែនបញ្ហាប្រឈមនោះទេ

ចែករំលែក៖

អន្តរជាតិ ៖ នព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ទាក់ទងអំពីរបាយការណ៍ពាក់ព័ន្ធរបស់គណៈកម្មាធិការឧស្សាហកម្មនិងពាណិជ្ជកម្មចិននៅអូស្រ្តាលីស្តីពី “ផលប្រយោជន៍ដែលការធ្វើពាណិជ្ជកម្មជាមួយប្រទេសចិននាំមកដល់គ្រួសារអូស្ត្រាលី ”  លោក Li Jian អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងនៅថ្ងៃទី ២ ខែសីហាថា ការពិតជាក់ស្តែងនិងទិន្នន័យដែលបានចែងក្នុងរបាយការណ៍នេះ បានបង្ហាញឱ្យឃើញថា ការធ្វើពាណិជ្ជកម្មជាមួយប្រទេសចិន បាននាំមកនូវផលប្រយោជន៍យ៉ាងច្រើនដល់មហាជនអូស្រ្តាលី បានបង្ហាញពីធាតុពិតស្តីពីការផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះរបស់ទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងអូស្ត្រាលី  ប្រការនេះបានបញ្ជាក់ជាថ្មីម្តងទៀតថា ការអភិវឌ្ឍរបស់ចិនជាកាលានុវត្តភាពសម្រាប់អូស្ត្រាលី តែមិនមែនបញ្ហាប្រឈមនោះទេ ។

គេហទំព័រ «CCFR China state-controlled media » បន្តថា : លោកបានលើកឡើងថា សេដ្ឋកិច្ចនៃប្រទេសទាំងពីរចិននិងអូស្ត្រាលី មានភាពបំពេញបន្ថែមគ្នាកម្រិតខ្ពស់ ជាដៃគូសហប្រតិបតិ្តការពីធម្មជាតិ ។ បច្ចុប្បន្ននេះ ប្រទេសចិនបាននិងកំពុងធ្វើឱ្យស៊ីជម្រៅនូវកំណែទម្រង់ដោយគ្រុងជ្រុងជ្រោយថែមមួយកម្រិតទៀត និងជំរុញការធ្វើទំនើបកម្មតាមបែបផែនចិនដែលនឹងនាំមកនូវកាលានុវត្តភាពកាន់តែច្រើនដល់កិច្ចសហប្រតិបតិ្តការរវាងចិននិងអូស្ត្រាលី ។
សូមបញ្ជាក់ថា នាពេលថ្មីៗកន្លងទៅនេះ គណៈកម្មាធិការឧស្សាហកម្មនិងពាណិជ្ជកម្មចិននៅអូស្រ្តាលី(ACBC)បានចេញផ្សាយរបាយការណ៍ស្តីពី “ផលប្រយោជន៍ដែលការធ្វើពាណិជ្ជកម្មជាមួយប្រទេសចិននាំមកដល់គ្រួសារអូស្ត្រាលី” ។ គេហទំព័រ «CCFR China state-controlled media » បញ្ជាក់ថា :
របាយការណ៍នេះបានបង្ហាញថា ពីឆ្នាំសារពើពន្ធ២០២២ ដល់ឆ្នាំ២០២៣ ការធ្វើពាណិជ្ជកម្មជាមួយប្រទេសចិន ធ្វើឱ្យគ្រួសារអូស្ត្រាលី គិតជាមធ្យមបានបន្ថែមចំណូលដែលអាចប្រើប្រាស់បានចំនួន២៦០០ដុល្លារអូស្រ្តាលី បង្កើតឱកាសការងារចំនួន៥៩៥៦០០នាក់ និងធ្វើឱ្យគ្រួសារអូស្ត្រាលីអាចសន្សំសំចៃសោហ៊ុយជីវភាពរស់នៅចំនួន៤,២ភាគរយ  ការនាំចូលពីប្រទេសចិនរបស់អូស្ត្រាលី មានអនុបាតកាន់តែខ្ពស់ក្នុងការនាំចូលសរុបរបស់អូស្ត្រាលី សោហ៊ុយជីវភាពរស់នៅក៏ត្រូវបានកាត់បន្ថយកាន់តែច្រើនឡើង ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print