លោកស្នងការនគរបាលខេត្តកណ្តាល ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យអនុវត្ថផែនការពារ ការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពជូន សម្តេចធិបតី ហ៊ុន ម៉ាណែត និង លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ខាងមុខ

ចែករំលែក៖

ភ្នំពេញ ៖ នៅសល់ ០២ ថ្ងៃទៀត ដល់ថ្ងៃបើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណនតេជោ បើគិតត្រឹមថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៤ – ដល់ថ្ងៃទី០៥ ខែសីហា ឆ្នាំ ២០២៤ ដូច្នេះ នៅព្រឹកថ្ងៃសៅរ៍ ១៤រោច ខេអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៤ នៅសាលប្រជុំស្នងការដ្ឋាន លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំត្រួតពិនិត្យអនុវត្ថផែនការពារ ការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង លោកស្រី បណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ស្ថិតនៅភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល និងផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព ក្នុងឱកាសប្រារព្ធពិធីអបអរសាទរ ការបើកការដ្ឋានព្រែកជីកហ្វូណនតេជោ ប្រារព្ធធ្វើនៅសួនច្បារមាត់ទន្លេក្រុងតាខ្មៅ ខេត្តកណ្តាល នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ខាងមុខនេះ។

កិច្ចប្រជុំត្រួតពិនិត្យអនុវត្ថផែនការពារ ការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពថ្នាក់ដឹកនាំនេះ ចូលរួមសមាសភាពចូលរួមមាន៖
-លោកស្នងការរង
-លោកនាយការិយាល័យជំនាញ
-លោកអធិការនគរបាលគ្រប់ស្រុក/ក្រុង
-លោកមេបញ្ជាការវរៈ៦០៥
-លោកប្រធានប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិជ្រៃធំ។

សូមបញ្ជាក់ថា ៖ ក្នុងកិច្ចប្រជុំនេះដែរ លោកឧត្តមសេនីយ៍ទោស្នងការ បានណែនាំបន្ថែមដល់កងកម្លាំងនគរបាលដែលមានភារកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ ត្រូវពង្រឹងស្មារតីយកចិត្តទុកដាក់ភារកិច្ចទទួលខុសត្រូវរបស់ខ្លួននីមួយៗ សំដៅធ្វើយ៉ាងណាឲ្យពិធីខាងលើប្រព្រឹត្តទៅប្រកបដោយរលូនជោគជ័យ និងមានសុវត្ថិភាពល្អប្រសើរបំផុត ពីព្រោះថានេះ គឺពិធីប្រវត្តិសាស្ត្រមួយសម្រាប់ខេត្តកណ្តាល ក៏ដូចជាប្រទេសកម្ពុជាទាំងមូល។
ព្រែកជីកហ្វូណនតេជោ គឺព្រែកជីកប្រវត្តិសាស្ត្រលើកទី១នៅកម្ពុជា ដែលជាគំនិតផ្តួចផ្តើមរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ហើយបច្ចុប្បន្ន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តស្នាដៃ និងជំរុញបន្ថែមក្នុងការអភិវឌ្ឍគម្រោងព្រែកជីកហ្វូណនតេជោ ឲ្យសម្រេចបាននាពេលអនាគត ដើម្បីជាប្រយោជន៍រួមសម្រាប់ប្រជាពលរដ្ឋ និងកូនចៅជំនាន់ក្រោយៗទៀត ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print