ភ្នំពេញ ៖ នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៤ លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖
១- ការសម្ភោធការដ្ឋានព្រែកជីហ្វូណនតេជោចំថ្ងៃកំណើតសម្តេចតេជោ ហ៊ុន សែន = ព្រោះសម្តេចតេជោ ហ៊ុន សែនជាអ្នកផ្តួចផ្តើមផែនការដ៏ធំមហិមានិងជាប្រវត្តិសាស្ត្រនៃកម្ពុជានេះ ?
២- ការអភិវឌ្ឍន៏នៅតំបន់CLV គឺដើម្បីរីកចម្រើនដល់កម្ពុជា = ស្របតាមស្មារតីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសឲ្យអភិវឌ្ឍន៍កម្ពុជាបន្ទាប់ពីបានបញ្ចប់សង្គ្រាមរុំារ៉ៃរាប់ទសវត្សរ៍។
៣- រាជរដ្ឋាភិបាលកម្ពុជាហាមលក់ជួលដីឲ្យជនបរទេស = តែប្រជាជនខ្មែរមួយចំនួនលួចលក់និងជួលដីនៅតាមព្រំដែនឲ្យជនជាតិវៀតណាម ហើយចេះតែនាំគ្នាស្រែកខ្លាចបាត់ដី?
៤- បើខ្លាចបាត់ដីទៅប្រទេសជិតខាង = កុំលក់ឬជួលដីឲ្យគេ ខិតខំធ្វើការនៅតាមក្រុមហ៊ុននានាដែលវិនិយោគនៅតំបន់ឦសានប្រទេស។
៥- ការចេញគោលការណ៍ឲ្យចាយលុយដុល្ភាអាមេរិកនៅកម្ពុជា = ជាការសម្រួលដល់កំណើនទេសចរណ៍នៅកម្ពុជា។
៦- ការបើកទូលាយឲ្យសាធារណជនថតរូបបានដោយសេរី = បានរួមចំណែកដល់ការផ្សព្វផ្សាយពីរមណីដ្ឋានទេសចរណ៍កម្ពុជាទៅពិភពលោក និងជាការទាក់ទាញទេសចរណ៍។
៧- ការបើកការដ្ឋានជីកព្រែកជីកហ្វូណនតេជោនាថ្ងៃទី៥សីហានេះ = បង្ហាញថាផែនការដ៏មហិមានេះចាប់ផ្តើមដំណើរការទៅមុខទោះមានការរារាំងពីក្រុមឧទ្ទាមក្រៅច្បាប់ក៏ដោយ។
៨- ការបញ្ឈប់ផ្តល់ដីសម្បទានសេដ្ឋកិច្ចដល់វិនិយោគិន = គឺជាការពង្រឹងយន្តការវិនិយោគដែលកំពុងដំណើរការនៅកម្ពុជា។
៩- ការអភិវឌ្ឍន៍តំបន់ត្រីកោណ CLVបានដំណើរការរីកចម្រើន២៥ឆ្នាំហើយ = ការជំទាស់នឹងគម្រោងនេះមិនអាចបញ្ឈប់ផែនការនេះបានជាដាច់ខាត។
១០- នៅប្រទេសខ្លះប៉ូលីសខ្លាចក្រុមម៉ាហ្វីយ៉ា = បើអញ្ចឹងកុំថាខ្លាំង បើខ្លាំងមិនមានម៉ាហ្វីយ៉ាទេ មិនមានគ្រឿងញៀនទេ។ នៅកម្ពុជាមានគ្រឿងញៀនតែមានប៉ុន្មានគឺចាប់បានទាំងអស់ ៕