ក្លិប Crystal Palace បានចុះហត្ថលេខានាំយកខ្សែបម្រើស្លាប Ismaila Sarr ពី Marseille ក្នុងតម្លៃខ្លួន១២.៥លានផោន។ កីឡាករវ័យ២៦ឆ្នាំរូបនេះបានចូលរួមជាមួយកិច្ចសន្យារយៈពេល៥ឆ្នាំ។
កីឡាករ Sarr បាននិយាយថា “សូមអរគុណដល់គ្រូបង្វឹក និងនាយកកីឡាពួកគេបានប្រាប់ខ្ញុំអំពីគម្រោងរបស់ពួកគេ ហើយខ្ញុំបានទទួលយកព្រោះវាជាគម្រោងដ៏ល្អ។ ខ្ញុំនឹងប្រឹងប្រែងទាំងលើទីលាន និងក្រៅទីលានសម្រាប់ក្រុម និងសម្រាប់អ្នកគាំទ្រផងដែរ”។
Sarr បានចូលរួមជាមួយ Marseille ពី Watford កាលពីខែកក្កដាឆ្នាំមុនសម្រាប់តម្លៃដែលមិនបានបង្ហាញ។ ខ្សែប្រយុទ្ធរូបនេះបានស៊ុតបញ្ចូលទីបាន៣៤គ្រាប់ក្នុងការបង្ហាញខ្លួន១៣១លើកក្នុងអំឡុងពេលរបស់គាត់នៅ Watford ហើយបានកត់ត្រាចំនួន៥គ្រាប់ និង Assist ៦ដងក្នុងការប្រកួតទាំងអស់សម្រាប់ Marseille កាលពីរដូវកាលមុន។
Sarr ដែលស៊ុតបាន១៣គ្រាប់ក្នុង៦៤ប្រកួតសម្រាប់ជម្រើសជាតិសេណេហ្គាល់បានឈ្នះពានរង្វាន់ Africa Cup of Nations ក្នុងឆ្នាំ២០២១ និងបានបង្ហាញខ្លួននៅក្នុងការប្រកួតបាល់ទាត់ពិភពលោកចំនួន២លើក។
លោក Oliver Glasner គ្រូបង្វឹក Crystal Palace បាននិយាយថា “យើងសប្បាយចិត្តដែល Ismaila បានសម្រេចចិត្តចូលរួមជាមួយ Crystal Palace ព្រោះគាត់ស្គាល់ Premier League នៅពេលគាត់លេងនៅ Watford គាត់ដឹងថាគាត់រស់នៅក្នុងប្រទេសអង់គ្លេស ហើយគាត់ក៏មានការប្រកួតជាច្រើនជាមួយ Marseille កាលពីរដូវកាលមុន។ ជារៀងរាល់ឆ្នាំ នៅគ្រប់ក្លឹបដែលគាត់នៅ គាត់បានបង្ហាញថាគាត់អាចរកគ្រាប់បាល់បាន។ គាត់បានបង្ហាញវាផងដែរនៅក្នុងក្រុមជម្រើសជាតិសម្រាប់សេណេហ្គាល់ ដូច្នេះយើងពិតជារីករាយដែលគាត់នឹងចូលរួមជាមួយក្រុមរបស់យើង”។
Crystal Palace បានស្វែងរកអ្នកជំនួស Michael Olise ចាប់តាំងពីកីឡាករបារាំងរូបនេះបានចូលរួមជាមួយ Bayern Munich ។ ក្លិបដែលទទួលបានប្រាក់៥០លានផោនពីការចាកចេញរបស់ Olise បានបង្កើតការចុះហត្ថលេខានៅរដូវក្តៅចំនួន៣មកទល់ពេលនេះ។
បន្ថែមពីលើ Sarr កីឡាករ Daichi Kamada ខ្សែបម្រើជប៉ុនអាយុ២៧ឆ្នាំបានចូលរួមពី Lazio ដោយមិនគិតថ្លៃផ្ទេរ ខណៈដែល Chadi Riad ដែលលេងឱ្យម៉ារ៉ុកបាន៣ដងបានចូលរួមក្នុងកិច្ចព្រមព្រៀង១៤លានផោនពី Real Betis ៕ (រូបភាព ៖ BBC Sport)