រថយន្តសង្គ្រោះបង្អែកខេត្តបាត់ដំបងបុករថយន្តដឹកស្រាបៀរ LEO រងរបួសស្រាល២នាក់

ចែករំលែក៖

ខេត្តសៀមរាប៖ រថយន្តសង្គ្រោះដឹកអ្នកជំងឺរបស់មន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង បានរេចង្កូតជ្រុលទៅបុករថយន្តកូរ៉េដឹកស្រាបៀរ LEO មួយគ្រឿង ដែលបើកបរស្របទិសគ្នាពីលិចមកកើត បណ្ដាលឱ្យអ្នកជិះក្នុងរថយន្តសង្គ្រោះ២នាក់រងរបួសស្រាល ខណៈដែលរថយន្តដឹកស្រាបៀរនោះចតបត់ឆ្លងផ្លូវ ។

...

ករណីគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៦ លើកំណាត់ផ្លូវជាតិលេខ៦ ត្រង់ចំណុចភូមិចំបក់ហែរ ឃុំពួក ស្រុកពួក ខេត្តសៀមរាប។

លោកវរសេនីយ៍ត្រី ទេព ពុំសែន អធិការនគរបាលស្រុកពួកបានឱ្យដឹងនៅរសៀលថ្ងៃទី១ខែសីហាឆ្នាំ២០១៦នេះថា រថយន្តសង្គ្រោះបន្ទាន់ខេត្ដបាត់ដំបងបានដឹកដឹកទារិកាដែលទើបតែកើតបាន៣ថ្ងៃ និងម្ដាយរបស់មន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង យកមកសម្រាកព្យាបាលនៅមន្ទីរពេទ្យកុមារខេត្តសៀមរាប ដែលបើកស្របទិសគ្នាពីលិចទៅកើត ប៉ុន្ដែលុះដល់ចំណុចកើតហេតុក៏បានឡើងជែងរថយន្តមួយគ្រឿងទៀត មិនផុតក៏ជ្រុលទៅបុកទទឹងរថយន្តម៉ាកកូរ៉េដឹកស្រាបៀរពេញទំហឹង ដែលបត់ឆ្លងកាត់ទទឹងផ្លូវ បណ្ដាលឲ្យរថយន្តសង្គ្រោះដឹកអ្នកជំងឺពេញបែកកងមុខផ្នែកខាងស្តាំ ហើយបានជ្រុលចង្កូតទៅបុកខឿនចិញ្ចើមផ្លូវខាងជើង ទើបទៅមុខលេងរួច រងរបួសស្រាល២នាក់។ ចំពោះទារិកា និងម្ដាយ ត្រូវបានលើកដាក់រថយន្តមួយផ្សេងទៀតដឹកបន្តទៅសំរាកព្យាបាលនៅមន្ទីរពេទ្យកុមារក្នុងខេត្តសៀមរាប។

លោកបានបន្តថា រថយន្តសង្គ្រោះដឹកអ្នកជំងឺដែលបើកបរដោយបុរសម្នាក់មានឈ្មោះ ជឿន បូរី អាយុ៣៦ឆ្នាំ រស់នៅភូមិវត្តលៀប សង្កាត់សំរោង ក្រុង-ខេត្តបាត់ដំបង បើកបរពីលិចទៅកើត រថយន្តនេះម៉ាកISUZU ពាក់ស្លាកលេខរដ្ឋ១២.២-០៧៩៨ ។ ចំណែករថយន្តកូរ៉េម៉ាក ISUZU ពណ៌ស ពាក់ស្លាកលេខបន្ទាយមានជ័យ ២A-០៩១១ បើកបរដោយឈ្មោះ លី ភេទប្រុស មានមុខរបរជាអ្នកបើកឡានឱ្យក្រុមហ៊ុនស្រាបៀរ LEO ក្នុងក្រុងសៀមរាប បើកបរស្របទិសគ្នាពីលិចមកកើត បានឆ្លងកាត់ទទឹងផ្លូវ ត្រូវរថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យខេត្តបាត់ដំបងបុកចំពាក់កណ្តាលខ្លួន។ ក្រោយពីរថយន្តសង្គ្រោះបានបុកភ្លាមៗ អ្នកបើកបរ រថយន្តដឹកស្រាបៀរ បានបើករត់គេចខ្លួនរហូតទៅដល់ចំណុចសិប្បកម្មតំបាញ ក្នុងស្រុកពួក រួចក៏បានទុករថយន្តចោល ចុះរត់គេចខ្លួនបាត់។

បច្ចុប្បន្នរថយន្តទាំង២គ្រឿងត្រូវបានកម្លាំងជំនាញអូសយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកពួក ដើម្បីកសាងសំណុំរឿងទៅតាមនីតិវិធីច្បាប់៕

sr (4)

sr (1)

sr (2)

ដោយ៖ ជានិរន្ដរ៍

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print