រថយន្តដឹកកន្ទួកគេចពីរថយន្តកូរ៉េបុកគោយន្តកន្ត្រៃ ជ្រុលក្រឡាប់ចាក់កណ្តាលផ្លូវជាតិលេខ៤

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ រថយន្តដឹកកន្ទួកបានក្រឡាប់ផ្ងារជើងចាក់លើផ្លូវ ខណៈដែលបើកលឿនគេចចេញពីរថយន្តកូរ៉េមួយគ្រឿងទៀតបានបុកជាមួយរថយន្តកន្ត្រៃ កាលពីវេលាម៉ោង៤និង១៥នាទីព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវជាតិលេខ៤ចន្លោះគីឡូម៉ែត្រលេខ៣៥-៣៦ ស្ថិតនៅក្នុងភូមិសង្គ្រោះជាតិ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

...

នគរបាលបានប្រាប់ឲ្យដឹងថា រថយន្តដែលក្រឡាប់នោះដឹកកន្ទួកជាប្រភេទរថយន្តកូរ៉េម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខពោធិ៍សាត់3A-0137 អ្នកបើកបរឈ្មោះតី រដ្ឋា ភេទប្រុស អាយុ៣១ឆ្នាំរស់នៅភូមិនរាយណ៍ ឃុំនរាយណ៍ ស្រុកឈូក ខេត្តកំពត។ ចំណែកម្ចាស់គោយន្តកន្ត្រៃបានរងរបួសរត់គេចបាត់បន្សល់តែគោយន្តរងការខូចខាតទាំងស្រុងហើយ។ រីឯរថយន្តដែលបង្កម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខកំពង់ស្ពឺ2A-3238 បើកបរដោយឈ្មោះអ៊ុត តាក់ ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅក្នុងភូមិប្រាំងក្រូច ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

នគរបាលបានប្រាប់ឲ្យដឹងទៀតថា នៅមុនពេលកើតហេតុគេបានឃើញអ្នកបើកបររថយន្តកន្ត្រៃបានបើកឆ្លងផ្លូវពីត្បូងទៅជើង ភ្លាមៗនោះស្រាប់តែរថយន្តកូរ៉េមួយគ្រឿងបើកលឿនក្នុងទិសដៅពីកើតទៅលិចបុកបណ្តាលឲ្យរងការខូចខាត ហើយម្ចាស់គោយន្តបានរត់គេចបាត់ បន្ទាប់មកក៏ស្រាប់តែមានរថយន្តដឹកកន្ទួក១គ្រឿងទៀតបើកលឿនមកពីទិសខាងកើតដែលព្យាយាមបួងចង្កូតគេចបណ្តាលឲ្យក្រឡាប់ដេកលើផ្លូវតែម្តងសំណាងល្អមិនមានអ្នកស្លាប់នោះ។

ក្រោយកើតហេតុនគរបាលជំនាញចុះធ្វើការវាស់វែងយមវត្ថុតាងទៅរក្សាទុករងចាំដោះស្រាយជាក្រោយ៕

IMG-20160801-WA0011

IMG-20160801-WA0012

IMG-20160801-WA0010

ដោយ៖ សេនា សក្តិ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print