នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តស្ទឹងត្រែងបង្ក្រាបរថយន្តដឹកឈើល្មើសច្បាប់ ប្រគល់ឲ្យជំនាញ

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ នគរបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាន‌នគរបាលខេត្តចុះបង្ក្រាបរថយន្តសាំយ៉ុង ពណ៌ស្លែ ពាក់ស្លាកលេខភ្នំពេញ2AG-6759 សង្ស័យដឹកឈើឈើខុសច្បាប់ ប្រភេទប្រណិតចេញពីទឹកដីសៀមប៉ាងមកទីរួមខេត្តដើម្បីបន្តទៅខេត្តរតនគិរី ដើម្បីឆ្លងទៅលក់នៅប្រទេសវៀតណាម តាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ តែត្រូវបាននគរបាលប្រឆាំងបទល្មើសេដ្ឋកិច្ចខេត្តបង្ក្រាប នៅចំណុចជិតគុលស្ពានសេកុង ស្ថិតក្នុងភូមិហាងឃូសួន សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦ កន្លងទៅប៉ុន្មានថ្ងៃមុននេះ ក្រោយមកប្រគល់ឲ្យទៅជំនាញរដ្ឋបាលព្រៃឈើខេត្តកាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៦។

...

គួររំលឹកថា រាល់ការដឹកជញ្ជូនឈើល្មើសច្បាប់កន្លងទៅ ក៏ដូចជាពេលបច្ចុប្បន្ន ភាគច្រើនគឺជាប្រភពសេដ្ឋកិច្ចរបស់សមត្ថកិច្ចនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តដែលមានលោក ផាត សុផាន់ណា ជានាយការិយាល័យ កំពូលជំនាញខាងប្រម៉ាញ់រថយន្តដឹកឈើរាប់ក្បាលឡានយកលុយ ដាក់ខែ។ នេះបើតាមការខ្សឹបខ្សៀវពីមាត់មួយទៅមាត់មួយរបស់ក្រុមឈ្មួញរងគ្រោះដោយសារបុគ្គលនេះ។

ក្នុងករណីបង្ក្រាបរថយន្តដឹកឈើមួយនេះ ត្រូវបានគេសង្ស័យថា ប្រហែលមិនត្រូវតម្លៃគ្នា ព្រោះលោកនាយការិយាល័យជំនាញខាងមុខលុយ ពិសេសចំពោះការបង្ក្រាបនេះ គ្រាន់តែអ្នកសារព័ត៌មានសួររឿងចំនួនឈើ និងប្រភេទឡាន ស្លាកលេខ បែរជាមកចងកំហឹងទាំងទទឹងទិស ប្រៀបដូចសត្រូវប្រមាថ មាកងាយ របៀបមិនចង់ជ្រលក់មាត់លក្ខណៈលាក់លៀមនេះជាដើម។

ដោយឡែកលោក ម៉ៅ តារ៉ា ស្នងការនគរបាលខេត្តបានឲ្យដឹងថា ឈើទាំងនោះពិតជាត្រូវបានបង្ក្រាប ហើយបញ្ជូនឲ្យខាងជំនាញបន្តនីតិវិធី និងជាវិធានការដែលសមត្ថកិច្ចយកចិត្តទុកដាក់បន្តស៊ើបអង្កេត តាមដានបង្ក្រាបជានិច្ច៕

stengtreng (4)

stengtreng (6)

stengtreng (7)

stengtreng (5)

stengtreng (2)

stengtreng (1)

ដោយ៖ មាស សុផាត

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print