ភ្នំពេញ៖ មុននេះបន្ដិច លោក ឃ្លាំង ហួត អភិបាល នៃគណៈអភិបាលខណ្ឌជ្រោយចង្វា បានដឹកនាំក្រុមការងារសាលាខណ្ឌ និងចៅសង្កាត់ព្រែកលាបចុះដោះស្រាយបណ្ដឹងជូនប្រជាពលរដ្ឋ ខណៈលោកបានឃើញការបង្ហោះនៅលើFacebook ប្រជាពលរដ្ឋក្នុងមូលដ្ឋាននៅភូមិខ្ទរ សង្កាត់ព្រែកលាប នារសៀលថ្ងៃទី១ ខែសីហា ឆ្នាំ២០១៦។
មន្ត្រីសាលាខណ្ឌបានឲ្យដឹងថា ដំណោះស្រាយតាមបណ្ដឹងនោះត្រូវបានលោកអភិបាលធ្វើការងារយ៉ាងចិត្តទុកដាក់ និងសម្រេចជោគជ័យក្រោមការទទួលយកពីប្រជាពលរដ្ឋ ហើយលោកអភិបាលក៏បានបញ្ជាឲ្យលោកអភិបាលរងមួយរូបទទួលផែន និងលោកចៅសង្កាត់ព្រែកលាបធ្វើការនេះឲ្យចប់សព្វគ្រប់ជូនប្រជាពលរដ្ឋទាន់ពេលវេលា។
គួររំលឹកថា នេះជាការយកចិត្តទុកដាក់ខ្ពស់របស់អាជ្ញាធរមកលើប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចគ្រប់គ្រងរបស់ខ្លួន មិនតែប៉ុណ្ណោះវិធានការមួយនេះពិតជាទទួលបានការគាំទ្រពីប្រជាពលរដ្ឋក៏ដូចជាអនុវត្តតាមគោលការណ៍របស់សាលារាជធានីភ្នំពេញ ក៏ដូចជាការក្រើនរំលឹកពីសម្តេចតេជោ នាយករដ្ឋមន្ត្រីឲ្យថ្នាក់ដឹកនាំតាមក្រសួងស្ថាប័នរដ្ឋ ក៏ដូចជាសមត្ថកិច្ច អាជ្ញាធរត្រូវធ្វើការតាមដានលើFacebook ប្រជាពលរដ្ឋ និងFacebook សម្តេចនោះ៕
ដោយ៖ សុខ ខេមរា