នគរបាល​ខេត្ត​ព្រះសីហនុ​ បង្ក្រាប​និងឃាត់ខ្លួន​ករណីជនជាតិចិន​មួយក្រុម​ ក្រោយចាប់ជនរងគ្រោះដាក់រថយន្ត

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ នៅថ្ងៃទី​០៦​ ខែសីហា​ ឆ្នាំ​២០២៤នេះ​ បានឱ្យដឹងថា​ ក្រោយពីមានការភ្ញាក់ផ្អើលមួយកើតឡើង ដោយមានជនមួយក្រុមធ្វើសកម្មភាពចាប់ជនរងគ្រោះដាក់រថយន្តកាលពីវេលាម៉ោងប្រហែល​ ០០និង៣០នាទីយប់រំលងអាធ្រាតឈានចូលថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤នេះ នៅម្តុំស្តុបផ្សារពាណិជ្ជកម្ម មុខអាហារដ្ឋាន ឈ្មោះ តុងប៉ីហ្សាវខាវ ស្ថិតនៅភូមិ២ សង្កាត់លេខ២ ក្រុង-ខេត្តព្រះសីហនុនោះ។

ភ្លាមៗលោកឧត្តមសេនីយ៍ឯក​ ស​ រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្ត បានបញ្ជាឱ្យកម្លាំងជំនាញ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ណុប បញ្ញា ស្នងការរងផែនការងារព្រហ្មទណ្ឌ បើកកិច្ចប្រតិបត្តិការស្រាវជ្រាវជាបន្ទាន់ រហូតដល់ម៉ោងប្រហែល ០២និង៣០ព្រឹកថ្ងៃទី៦ ខែឆ្នាំដដែល កម្លាំងជំនាញឈានដល់ការឃាត់ខ្លួនជនសង្ស័យសរុប៨នាក់ (ជនជាតិចិន ៦នាក់ និងខ្មែរ២នាក់) រំដោះជនរងគ្រោះបានចំនួន០២នាក់ (ស្រ្តីខ្មែរ០១នាក់ និងជនជាតិចិន០១នាក់) ។

សូមបញ្ជាក់ថា ករណីខាងលើ កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបានដកហូតនូវ កាំភ្លើងខ្លី០២ដើម ខ្នោះដៃចំនួន០២គូរ និងវត្ថុតាងមួយចំនួនទៀត ។

...

បច្ចុប្បន្នកម្លាំងជំនាញកំពុងស្រាវជ្រាវបន្តដើម្បីកសាងនិតិវិធីច្បាប់បញ្ជូនទៅតុលាការ ៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print