របាំងសាច់អួនក្រឡាញឹកចំនួន ២៥របាំង ឡុកចំនួន​២៥​ឡុក បង្គោលចំរឹង ៣២០០ដើម​ ត្រូវ​បាន​រឹបអូស​បានក្នុងបទល្មើសជលផល ក្នុងភូមិសាស្រ្តមួយចំនួន នៅខេត្តសៀមរាប និងខេត្តបាត់ដំបង

ចែករំលែក៖

ខេត្តសៀមរាប​៖​ ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់​និងនេសាទ​ នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា​ លោក ប៉ែន ផល្លីកា អនុរដ្ឋលេខា​ធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដឹកនាំកម្លាំងអន្តរាគមន៍​ពាក់ព័ន្ធ ចេញប្រតិបត្តិការបង្ក្រាបបទល្មើសជលផល ក្នុងភូមិសាស្រ្ត​មួយចំនួន កាលពីថ្ងៃទី​៤​ សីហា​ថ្មីៗនេះ​ នៅខេត្តសៀមរាប និងខេត្តបាត់ដំបង។

ការចុះបង្ក្រាបនេះ មានការចូលរួមពីក្រុមអន្តរាគមន៍ថ្នាក់ជាតិទប់ស្កាត់ និងបង្រ្កាប​បទ​​ល្មើសជលផលបឹងទន្លេសាបប្រចាំស្នាក់ការកំពង់ភ្លុក​ដឹកនាំ​ដោយ​លោក កើត គា នាយអធិការដ្ឋានរដ្ឋបាលជលផលខាងជើងបឹងទន្លេសាប តំណាងរដ្ឋបាលជលផល និងសហការី លោកវរៈសេនីយ៍ឯក សេង សំអាត តំណាងកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកវរសេនីយ៍ត្រី រស់ សុផុនណេន តំណាងអគ្គស្នងការដ្ឋាននគរបាលជាតិ។

ដំណើរអនុវត្តការងារនោះ​ ក៏មានការចូលរួមសហការដឹកនាំពីកំលាំង​ខណ្ឌ​រដ្ឋបាលជលផលបាត់ដំបង ផ្នែករដ្ឋបាលជលផលព្រែកទាល់ សង្កាត់​រដ្ឋបាលជលផលកំពង់ប្រហុក និងសហគមន៍នេសាទអន្លង់តាអួ ដែលកំលាំងសរុបចំនួន២៧នាក់។

ប្រតិបត្តិការបង្រ្កាបដោយប្រើមធ្យោបាយកាណូតធំចំនួន០១គ្រឿង កាណូត​ស្មាច់ចំនួន០៤គ្រឿង បានចេញត្រួតពិនិត្យ និងបង្រ្កាបបទ​ល្មើស​ចាប់ពីចំណុចមុខពាមមេជ្រៃ ស្ថិតក្នុងភូមិសាស្រ្តឃុំកែវពណ៍ ស្រុកពួក​ខេត្ត​សៀមរាប រហូតដល់ចំណុចមុខពាមព្រែកទាល់ ឃុំកោះជីវាំង ស្រុក​ឯកភ្នំ ខេត្តបាត់ដំបង។

...

ជាលទ្ធផល មន្ដ្រីជំនាញនិងកងអន្តរាគមន៍ចម្រុះបានរុះរើ និងបំផ្លាញចោលនៅនឹងកន្លែង នូវឧបករណ៍​នេសាទ​ល្មើសច្បាប់ របាំងសាច់អួនក្រឡាតូចជាង៣សង់ទីម៉ែត្រ បានចំនួន០២​ករណី រួមមាន៖ របាំងសាច់អួនក្រឡាញឹកចុះនួន ២៥របាំង ឡុកចំនួន​២៥​ឡុក បង្គោលចំរឹង ៣២០០ដើម និងបានចាក់លែងត្រីចំរុះចំនួន ៧០គីឡូក្រាម៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print