រដ្ឋាភិបាលកូរ៉េខាងត្បូងប្រាប់ឱ្យពលរដ្ឋ ចាកចេញពីប្រទេសលីបង់និងអ៉ីស្រាអែល ជាបន្ទាន់

ចែករំលែក៖

សារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី៦ ខែសីហា ឆ្នាំ២០២៤ បានផ្សាយថា នៅថ្ងៃអង្គារនេះ ក្រសួងការបរទេសកូរ៉េខាងត្បូង បានចេញសេចក្តីណែនាំដល់ពលរដ្ឋរបស់ខ្លួនដែលកំពុងស្ថិតនៅអ៉ីស្រាអែលនិងលីបង់ ឱ្យចាកចេញពីប្រទេសទាំង២ជាបន្ទាន់តាមតែអាចធ្វើទៅបាន ដោយសារតែការកើនឡើងភាពតានតឹងនៅតំបន់មជ្ឈិមបូព៌ា។

លោក Lee Jae-woong អ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងត្បូង បាននិយាយថា សេចក្តីណែនាំខាងលើត្រូវបានធ្វើឡើង បន្ទាប់ពីមេបញ្ជាការយោធាជាន់ខ្ពស់ម្នាក់របស់ក្រុម Hezbollah នៅលីបង់ ហើយនិងមេដឹកនាំនយោបាយរបស់ហាម៉ាស់ ដែលជាក្រុមប៉ាឡេស្ទីនគ្រប់គ្រងតំបន់ហ្កាហ្សា ត្រូវបានសម្លាប់។ ក្រុមហាម៉ាស់និងក្រុម Hezbollah សុទ្ធតែមាន អ៉ីរ៉ង់ជាខ្នងបង្អែក។ ការធ្វើឃាតអ្នកទាំងពីរបានកើតឡើងកាលពីចុងខែកក្កដាកន្លងទៅ ក្រោយពីមានការវាយប្រហារដោយរ៉ុក្កែតសម្លាប់កុមារនិងក្មេងជំទង់សរុបជាង១០នាក់ នៅឯតំបន់ Golan Heights របស់អ៉ីស្រាអែល។
គួរបញ្ជាក់ថា បើតាមក្រសួងការបរទេសកូរ៉េខាងត្បូង បច្ចុប្បន្នមានជនជាតិកូរ៉េខាងត្បូងជាង៥០០នាក់ កំពុងស្ថិតនៅអ៉ីស្រាអែល និងប្រមាណ១២០នាក់នៅលីបង់។ មេដឹកនាំផ្នែកនយោបាយរបស់ក្រុមហាម៉ាស់ លោក Ismail Haniyeh ត្រូវបានសម្លាប់នៅរដ្ឋធានីតេហេរ៉ង់នៃប្រទេសអ៉ីរ៉ង់ ខណៈសកម្មភាពធ្វើឃាតនោះ បានបង្កឱ្យមានការគំរាមកំហែងសងសឹកវិញលើអ៉ីស្រាអែល ហើយបានបង្កើនភាពតានតឹងខ្លាំងថែមមួយកម្រិតទៀតថា ជម្លោះនៅហ្កាហ្សាអាចនឹងប្រែក្លាយទៅជាសង្រ្គាមទ្រង់ទ្រាយធំពេញមជ្ឈិមបូព៌ាទាំងមូល។ ទីក្រុងវ៉ាស៉ីនតោន បាននិងកំពុងទទូចឱ្យបណ្តាប្រទេសដទៃទៀតប្រើប្រាស់ឆាណែលការទូត ដើម្បីជួយបញ្ចុះបញ្ចូលអ៉ីរ៉ង់ថា ការកើនឡើងភាពតាននឹងនៅតំបន់មជ្ឈិមបូព៌ា មិនមែនជាប្រយោជន៍សម្រាប់ទីក្រុងតេហេរ៉ង់ឡើយ៕ ដោយធីរីណា

...

រូបថត​: tuoitre

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print