អាជ្ញាកណ្តាលជនជាតិប៉ូឡូញ២នាក់ត្រូវបានដកចេញពីកាតព្វកិច្ចនៃក្របខ័ណ្ឌ Champions League

ចែករំលែក៖

អាជ្ញាកណ្តាលជនជាតិប៉ូឡូញ២នាក់នឹងមិនចូលរួមក្នុងការប្រកួត Champions League រវាងក្រុម Dynamo Kyiv និង Rangers ទេបន្ទាប់ពីសហព័ន្ធបាល់ទាត់ប្រទេសប៉ូឡូញ (PZPN) បានប្រកាសកាលពីថ្ងៃអង្គារថា ខ្លួនកំពុងស៊ើបអង្កេតរបាយការណ៍អំពីអាកប្បកិរិយាមិនសមរម្យ។

លោក Bartosz Frankowski ត្រូវបានតែងតាំងជា Video Assistant Referee (VAR) សម្រាប់ការប្រកួតវគ្គជម្រុះជុំទី៣ ជើងទី១ នៅទីក្រុង Lublin ប្រទេសប៉ូឡូញ កាលពីថ្ងៃអង្គារ ដោយមានមិត្តរួមជាតិលោក Tomasz Musial ដើរតួជាជំនួយការ ប៉ុន្តែពួកគេត្រូវបានជំនួសដោយ UEFA ។

សេចក្តីថ្លែងការណ៍បានឲ្យដឹងថា “College of Referees នៃប្រទេសប៉ូឡូញនឹងធ្វើការវិភាគលម្អិតអំពីស្ថានភាពទាក់ទងនឹងការរាយការណ៍អំពីអាកប្បកិរិយាមិនសមរម្យរបស់អាជ្ញាកណ្តាល Ekstraklasa ដែលត្រូវបានគេសន្មត់ថា នឹងធ្វើការលើការប្រកួតជម្រុះ Champions League រវាង Dynamo Kiev និង Rangers FC”។

ប្រព័ន្ធផ្សព្វផ្សាយប៉ូឡូញបានរាយការណ៍ថា មន្ត្រីទាំង២នាក់ខាងលើត្រូវបានគេឃើញកាន់ផ្លាកសញ្ញាផ្លូវនៅតាមផ្លូវមួយក្នុងទីក្រុង Lublin ហើយបន្ទាប់ពីប៉ូលិសបានត្រួតពិនិត្យកម្រិតជាតិអាល់កុលរបស់ពួកគេ ពួកគេត្រូវបាននាំទៅបន្ទប់សង្គ្រោះបន្ទាន់កាលពីព្រឹកថ្ងៃអង្គារ។

ជុំវិញការដកចេញនេះ មន្ត្រីអាជ្ញាកណ្តាលទាំង២នាក់បានចេញមុខសុំទោសផងដែរ។ លោក Frankowski បាននិយាយថា “ខ្ញុំសូមសម្តែងការសោកស្តាយរបស់ខ្ញុំចំពោះព្រឹត្តិការណ៍ដែលបានកើតឡើងនៅយប់ថ្ងៃទី៥ ដល់ថ្ងៃទី៦ ខែសីហា។ ខ្ញុំមានការសោកស្តាយយ៉ាងខ្លាំងដែលខ្ញុំបានធ្វើឱ្យខូចទំនុកចិត្តរបស់អ្នកជាមួយនឹងអាកប្បកិរិយាមិនទទួលខុសត្រូវមួយ។ ខ្ញុំសូមបញ្ជាក់ថា ក្នុងពេលកើតហេតុ ខ្ញុំមិនឆេវឆាវទេ ខ្ញុំបានសហការជាមួយមន្ត្រីប៉ូលិស ហើយចុងក្រោយខ្ញុំត្រូវបានផាកពិន័យ”។

...

អាជ្ញាកណ្តាលទាំង២ត្រូវបានជំនួសដោយអាជ្ញាកណ្តាលប៉ូឡូញ២នាក់ផ្សេងទៀតសម្រាប់ការប្រកួតដែលកំពុងប្រព្រឹត្តទៅក្នុងប្រទេសប៉ូឡូញដោយសារការឈ្លានពានរបស់រុស្ស៊ីមកលើអ៊ុយក្រែន៕ (រូបភាព ៖ Reuters/CNA)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print