ក្រសួងព័ត៌មាន ៖ រាជរដ្ឋាភិបាលកំពុងអនុវត្តគម្រោង អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ សំខាន់ៗចំនួនបួន ដែលមានទឹកប្រាក់ ជាង ៦០០០លានដុល្លារ

ចែករំលែក៖

ភ្នំពេញ ៖ យោងតាមការកត់ត្រាបានឱ្យឃើញថា រាជរដ្ឋាភិបាលកម្ពុជា បាន ចំណាយទឹកប្រាក់ជាង៦ ០០០ដុល្លារ អាមេរិកដើម្បីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធចំនួនបួន។ នេះជាការបញ្ជាក់ពីក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤។ ក្នុងនេះមាន ផ្លូវគោក ស្ពាន អាកាសយាន ដ្ឋានខ្នាតអន្តរជាតិ និងផ្លូវទឹក។

ក្រសួងព័ត៌មាន បានបន្តថា ៖ គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗទាំង បួនដែលបាន និងកំពុងអនុវត្ត រួមមាន ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត, ស្ពាន ឆ្លងទន្លេពី ផ្លូវ ជាតិលេខ១ ទៅល្វាឯម, អាកាសយានដ្ឋានអន្តរជាតិតេជោ ក្រុងតាខ្មៅ ដែលស្ថិតនៅ ភាគខាងត្បូងរាជធានីភ្នំពេញ និងគម្រោង ព្រែកជីកហ្វូណនតេជោ ដែលទើបបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ។
ក្រសួងព័ត៌មានបញ្ជាក់ថា ៖ គម្រោងទាំងបួនមាន៖
១. គម្រោងផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត ខេត្តស្វាយរៀង ៖ កម្រោងនេះបានបើក ការដ្ឋានសាងសង់ជាផ្លូវការកាលពីដើមខែមិថុនា ឆ្នាំ២០២៣ កន្លងទៅក្រោម អធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គ មហា សេនា បតីតេជោហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា។ គម្រោងនេះមានតម្លៃប្រមាណ ១,៣៥ពាន់ លានដុល្លារ តភ្ជាប់ពីភ្នំពេញកាត់តាមខេត្តកណ្ដាល ខេត្តព្រៃវែង និងខេត្តស្វាយរៀង ។
ក្រសួងព័ត៌មានបន្តថា ៖ គម្រោងនេះ នឹង ផ្ដល់នូវប្រយោជន៍ដល់សេដ្ឋកិច្ចកម្ពុជា បន្ថែមទៀត តាមរយៈការដឹកជញ្ជូនឆ្លង ប្រទេសពីកម្ពុជា ទៅកាន់ប្រទេស វៀតណាម និងទៅកាន់បណ្ដាប្រទេស ផ្សេងទៀត ។

២.គម្រោងស្ពានឆ្លងទន្លេ ពីផ្លូវជាតិលេខ១ ទៅល្វាឯម ខេត្តកណ្ដាល ៖ គម្រោងនេះនឹង ជួយជំរុញការអភិវឌ្ឍនៅក្នុងតំបន់ល្វាឯម ដែល កន្លងមកទំនាក់ទំនងរវាង តំបន់នេះ ទៅកាន់តំបន់ផ្សេងទៀត គឺត្រូវឆ្លង ស្រឡាង ប៉ុន្តែបើស្ពាននេះសាងសង់រួច ពលរដ្ឋនៅតំបន់ល្វាឯម នឹងអាចឆ្លង ចេញចូលដោយសេរីទៅកាន់តំបន់ផ្សេង ទៀត ងាយស្រួលធ្វើការដឹកជញ្ជូននិងធ្វើ ដំណើរកាន់តែលឿនរហ័ស និងបាន គ្រប់ពេលវេលា ។ គម្រោងនេះរាជរដ្ឋា ភិ បាលគ្រោងចំណាយថវិកាជាង ២០០ លានដុល្លារ ដើម្បីដំណើរការសាងសង់ ហើយ គ្រោងនឹងបញ្ចប់ដំណាល គ្នានឹងផ្លូវល្បឿនលឿនភ្នំពេញ-បាវិតដែរ។

៣.គម្រោងអាកាស យានដ្ឋានអន្តរជាតិ តេជោ ៖ ជាគម្រោងដែលអាច តភ្ជាប់គោលដៅពីភ្នំពេញទៅកាន់ ពិភពលោក តាមរយៈ ជើងហោះហើរ ខ្នាតធំៗ ដែល នឹងអាច ចុះចត នៅអាកាសយានដ្ឋាន មួយនេះបាន ។ អាកាសយានដ្ឋាន អន្តរជាតិតេជោដំណាក់កាលទី១ នឹងដាក់ដំណើរការ នៅពាក់ កណ្ដាលឆ្នាំ២០២៥ខាងមុខ ហើយក៏ជា ពេលវេលាបើកទំព័រថ្មីនៃវិស័យអាកាសចរ កម្ពុជាដោយអាចភ្ជាប់ជើងហោះហើរត្រង់ជាមួយបណ្ដាប្រទេសលើពិភពលោកឆ្ងាយៗ ខណៈកន្លងមកត្រូវផ្ទេរជើងហោះហើរជាមួយប្រទេសជិតខាង ឬប្រទេសក្នុងតំបន់ ។ គម្រោងអាកាសយានដ្ឋានអន្តរជាតិ តេជោ មានតម្លៃប្រមាណ ១,៥ពាន់ លាន ដុល្លារ។ បច្ចុប្បន្នបានចំណយទឹកប្រាក់ប្រមាណ ១,២ ពាន់លានដុល្លារ ហើយ។

ក្រសួងព័ត៌មាន បញ្ជាក់ទៀតថា ៖ ចំណែកទី៤.គឺគម្រោងព្រែកជីកហ្វូណនតេជោ ដែលទើបប្រារព្ធបើកការដ្ឋានកាលពី ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤កន្លងទៅក្រោម អធិបតីភាព ដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះ រាជាណាចក្រកម្ពុជា។ជាគម្រោងប្រវត្តិសាស្ត្រដ៏ ធំមួយរបស់កម្ពុជា ។ គម្រោងនេះនឹងតភ្ជាប់ពី កំពង់ផែទឹកសាប ទៅកាន់កំពង់ផែសមុទ្រ ទឹកជ្រៅរបស់កម្ពុជា ហើយនឹងបន្តទៅកាន់ កំពង់ផែអន្តរជាតិនៅប្រទេស ក្នុងតំបន់ក៏ដូចជាកំពង់ផែនៅតាមបណ្ដាប្រទេសជាច្រើនទៀត លើពិភពលោក។ គម្រោងនេះមាន តម្លៃប្រមាណ ១,៧ ពាន់លានដុល្លារ វិនិយោគ ដោយក្រុមហ៊ុនចំនួនបួនរួមគ្នា ដែលក្នុងនោះ រួមមាន ក្រុមហ៊ុនសាធារណរបស់រដ្ឋ ចំនួន ២, ក្រុមហ៊ុនឯកជនក្នុងស្រុកចំនួន ១ និង ក្រុមហ៊ុនរដ្ឋរបស់ចិន ( CBRE ) ចំនួនមួយ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print