ចៅក្រមបង្គាប់ឲ្យអនុរក្សពន្ធនាគារនាំខ្លួនលោកស៊ុត ឌីណា អតីតៈឯកអគ្គរាជទូតកូរ៉េខាងត្បូងមកសាកសួរបន្ថែម

ចែករំលែក៖

ភ្នំពេញ ៈ លោក លាង សំណាត់ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ កាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី០១ សីហា ឆ្នាំ២០១៦ បាងបង្គាប់អនុក្សពន្ធនាគារនាំខ្លួនលោក ស៊ុត ឌីណា អតីតៈឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទាសកូរ៉េខាងត្បូង មកធ្វើការសាកសួរបន្ថែម ជំុវិញពាក់ព័ន្ធនិងបទល្មើសមួយចំនួនដែលតុលាការបានចោទប្រកាន់កន្លងមក ។ ក្នុងដំណើររួមគ្នាដោយរថយន្តធុនធំពីពន្ធនាគារព្រៃសជាមួយ និងជនសង្ស័យដទៃទៀត លោក ស៊ុត ឌីណា ត្រូវបានអនុរ័ក្សពន្ធនាគារដាក់ខ្នោះដៃជាប់គ្នា ក្នុងឯកសណ្ដានជាទណ្ឌិត បានចុះពីរថយន្តក្នុងស្ថានភាពស្ងៀមស្ងាត់ មិននិយាយស្ដីអ្វីឡើយ ។ មានមនុស្សតិចណាស់ដែលស្គាល់លោក ស៊ុត ឌីណា នៅពេលនេះ ដោយសារតែលោកមានរាងស្គមច្រើនជាងមុនពេលឃាត់ខ្លួន និងបានកាត់សក់ខ្លីផង ។ ទោះបីយ៉ាងណាក្នុងនីតិវិធីសើុបសួររបស់ចៅក្រម ព័ត៍មានទាំងឡាយមិនត្រូវបានលាតត្រដាងជាសាធារណៈទេ ។ គួររំលឹកថា លោក ស៊ុត ឌីណា អតីតឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូង ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយចាប់បញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៦ ពាក់ព័ន្ធបទល្មើសរំលោភអំណាច តាមមាត្រា ៣០ នៃច្បាប់ប្រឆាំងអំពើពុករលួយ និងបទការកេងយកប្រយោជន៍ដោយខុសច្បាប់ តាមមាត្រា ៥៩៧ មាត្រា ៥៩៨ នៃក្រមព្រហ្មទណ្ឌ ។
ពេលចុះពីរថយន្តរបស់អង្គភាពប្រឆាំងអំពើពុករលួយ ក្នុងឯកសណ្ឋានអាវធំ ចងក្រវ៉ាត់ក ស្បែកជើងប៊ូ ដៃទាំងពីរត្រូវដាក់ខ្នោះ លោក ស៊ុត ឌីណាបានងាកមកនិយាយយ៉ាងខ្លី ២.៣ម៉ាត់ប្រាប់អ្នកកាសែតថា អយុត្តិធ័មណាស់សំរាប់រូបខ្ញុំ ! បន្ទាប់មកលោក ស៊ុត ឌីណាត្រូវបញ្ជូនចូលបន្ទាប់លោក មាស ច័ន្ទពិសិដ្ឋ កាលនៅជាព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ(ពេលនេះជាព្រះរាជអាជ្ញាខេត្តបន្ទាយមានជ័យ)ធ្វើការសាកសួរតាមនីតិវិធី ។ មាត្រា៥៩៨ នៃក្រមព្រហ្មទណ្ឌ បានតម្រូវឲ្យផ្ដន្ទាទោសលើជនជាប់ចោទដាក់ពន្ធនាគារកំណត់ពី ២ឆ្នាំទៅ៥ឆ្នាំ និងពិន័យប្រាក់ ពី ៤លានរៀលទៅ ១០លានរៀល ។ គួរបញ្ជាក់ទៀតថា លោក ស៊ុត ឌីណា ត្រូវបានអង្គភាព ACU ចាប់ខ្លួនកាលពីថ្ងៃទី៤ មេសា ២០១៦ ខណៈពេលរូបលោកបានវិលត្រឡប់មកពីប្រទេសកូរ៉េខាងត្បូង ។ លោក ស៊ុត ឌីណា គឺជាអតីតប្រធានគណបក្សរណសិរ្សជនជាតិខ្មែរ ដែលបានបង្កើតឡើងកាលពីខែកក្ដដា ឆ្នាំ២០០៣ ជាមួយ និងស្ត្រីឈ្មោះ ស៊ុន សុគន្ធមាលា ។ ក្រោយមកក្នុងឆ្នាំ២០០៦ ថ្នាក់ដឹកនាំគណបក្សនេះបានចូលរួមជាមួយ ព្រះអង្គម្ចាស់ធម្មាកោ បង្កើតបង្កើតគណបក្សថ្មីមួយដែលមានឈ្មោះថា គណបក្សរណសិរ្សសង្គមជាតិនិយម ។ ក្នុងខែវិច្ឆិកា
ឆ្នាំ២០០៦ ថ្នាក់ដឹកនាំគណបក្សរណសិរ្សជនជាតិខ្មែរ បានប្តូរឈ្មោះគណបក្សពីគណបក្សរណសិរ្សជនជាតិខ្មែរ ទៅជា គណបក្សនរោត្តមរណឬទ្ធិ វិញដោយយាងសម្តេចក្រុមព្រះមកធ្វើជាព្រះប្រធាន គណបក្សនេះ ។ ឆ្នាំ២០០៩ជម្លោះផ្ទៃក្នុងគណបក្សនរោត្តម រណឬទ្ធិ បានកើតឡើងរហូតដល់ការដកសមាជិក ដែលជាអតីតរបស់គណបក្សសិរ្សជនជាតិខ្មែរចេញពីបក្សថ្មីនេះ ។ ដើម្បីជាការឆ្លើយតបលោកស៊ុត ឌីណា ក៏បានបណ្តេញតំណាងរាស្រ្តដែលមានតែ២រូបចេញពីបក្សផងដែរ និងមានការហែកហួរដណ្តើម គណបក្សគ្នាគ្រប់គ្រងរឿងៗខ្លួន ។ នៅថ្ងៃទី២៦ ខែមិថុនាឆ្នាំ២០០៩ជម្លោះផ្ទៃក្នុងគណបក្សនរោត្តម រណឬទ្ធិ បានធ្វើឲ្យគណបក្សនរោត្តម រណឬទ្ធិ ប្តូរទៅជាគណបក្សជាតិនិយម ដែលដឹកនាំដោយ លោកឈឹម សៀកលេង លោកយូ ហុកគ្រី និង លោកសៅ រ៉ានី ។
នៅថ្ងៃទី២៩មិថុនា ឆ្នាំ២០០៩ លោក ស៊ុត ឌីណា និងកញ្ញាស៊ុន សុគន្ធមាលា បានចាកចេញពី គណបក្សនរោត្តម រណឬទ្ធិ ហើហមកបន្តគ្រប់គ្រងគណបក្សរណសិរ្សជនជាតិខ្មែរវិញ ។ គណបក្សនេះ បានប្តូរជំហររបស់ខ្លួន ពីការប្រឆាំង បែរមកជា គាំទ្ររដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ។ ទង្វើនេះបានធ្វើឲ្យថ្នាក់ដឹកនាំ និងសមាជិកផ្សេងៗទៀតរបស់ អតីតគណបក្សរណសិរ្សជនជាតិខ្មែរ រួមទាំងលោកស៊ុត ឌីណាផងដែរ បានទទួលមុខតំណែងជាច្រើនក្នុងជួររដ្ឋាភិបាល ។ បន្ទាប់មកលោក ស៊ុត ឌីណាក៏ត្រូវបានតែងតាំងជាឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូង រហូតដល់ថ្ងៃឃាត់ខ្លួន ៕

image image

ដោយ សហការី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print