បុរសសន្តិសុខដែលយាមនៅហាង NHAM24 ហើយបានចាក់សំរាមចេញពីធុង ឲ្យហូរតាមទឹកភ្លៀង ត្រូវបានអាជ្ញាធរខណ្ឌដូនពេញ ហៅមកណែនាំអប់រំ និងឲ្យបង់ពិន័យចំនួន៤០ម៉ឺនរៀល

ចែករំលែក៖

ភ្នំពេញ ៖ បុរសសន្តិសុខដែលយាមនៅហាង NHAM24 ហើយបានចាក់សំរាមចេញពីធុង ឲ្យហូរតាមទឹកភ្លៀង ត្រូវបានអាជ្ញាធរខណ្ឌដូនពេញ ហៅមកណែនាំអប់រំ និងឲ្យបង់ពិន័យចំនួន៤០ម៉ឺនរៀល។

លោក សុក រ៉ាន់ អាយុ៥៩ឆ្នាំ បានទទួលស្គាល់កំហុស និងសុំទោសសាធារណជន ព្រមទាំងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ហើយសន្យាថាលែងប្រព្រឹត្តទង្វើបែបនេះទៀតឡើយ។

នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក មានការរិះគន់យ៉ាងធ្ងន់ធ្ងរ ទៅលើបុរសវ័យចំណាស់ខាងលើនេះ បន្ទាប់ពីយកសំរាមចាក់ចោលបណ្ដែតតាមទឹកហូរ បង្ហាញឲ្យឃើញពីភាពអសីលធម៌ គ្មានគំនិតអភិវឌ្ឍន៍ស្រឡាញ់ បរិស្ថានសម្រាប់ខ្លួនឯង សង្គមជាតិ ឬគ្មានឧត្តមគតិ សិក្សា យល់ដឹងអ្វីទៅជាបញ្ហាប៉ះពាល់បរិស្ថានដល់ការរស់នៅរបស់ប្រជាពលរដ្ឋ។ ជាពិសេស សកម្មភាពបែបនេះ ងាយនឹងធ្វើឲ្យស្ទះលូ នៅក្នុងមូលដ្ឋាន ប៉ុន្តែសកម្មភាពរបស់គាត់ ហាក់គ្មានយល់អ្វីបន្តិចដែលហៅថាអំពើល្អ អំពើអាក្រក់ ។ ក្នុង facebook គឺមានការរិះគន់ច្រើនណាស់ ពីព្រោះថាសង្គមបច្ចុប្បន្ននេះ ប្រជាពលរដ្ឋយើងមានការយល់ដឹងច្រើន ក្នុងនោះត្រូវយល់ថា ប្រជាជនយើងម្នាក់ មានព័ត៌មាននៅក្នុងដៃម្នាក់។ អ្វីដែលអ្នកបានប្រព្រឹត្តអំពើខុសឆ្គងក្នុងសង្គម ប្រជាពលរដ្ឋតែងតែរិះគន់ និងធ្វើការស្ថាបនា ក៏ដូចជាបង្ហាញនូវភស្តុតាងរូបភាព ដល់អាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការ ដែលបង្ហាញឲ្យឃើញថា ប្រជាពលរដ្ឋយើងទាំងអស់គ្នា រួបរួមការពារបរិស្ថាន អនាម័យ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងបរិស្ថានផងដែរ ។

សូមបញ្ជាក់ថា : បុរសសន្តិសុខដែលយាមនៅហាង NHAM24 ហើយបានចាក់សំរាមចេញពីធុង ឲ្យហូរតាមទឹកភ្លៀង ត្រូវបានអាជ្ញាធរខណ្ឌដូនពេញ ហៅមកណែនាំអប់រំ និងឲ្យបង់ពិន័យចំនួន៤០ម៉ឺនរៀល ! ចុះខាងក្រុមហ៊ុន មានបានគិតពិចារណាទេ ? ក្នុងនាមជាក្រុមហ៊ុនមួយ បើគ្មានភាពទទួលខុសត្រូវ និងគ្មានការចូលរួមរក្សាបរិស្ថានផង តើក្រុមហ៊ុនរបស់អ្នក មានបានគិតទេ ! ក្នុងការអប់រំបុគ្គលិក ឱ្យមានសីលធម៌ គោរពច្បាប់ ចូលរួមចំណែក អភិរក្ស ការពារបរិស្ថានក្រុមហ៊ុនខ្លួនឯង មូលដ្ឋាន និងក្នុងសង្គម ! ឬមួយក្រុមហ៊ុនបើកត្រឹមតែរកស៊ី ដើម្បីផលចំណេញ គ្មានគិតសូម្បីបន្តិច បញ្ហាបរិស្ថានក្នុងសង្គម។  ពាក់ព័ន្ធក្នុងបញ្ហានេះ ទោះបីជារដ្ឋបាលខណ្ឌដូនពេញ ត្រូវបានពិន័យជនបានប្រព្រឹត្ត ប៉ុន្តែខាងក្រុមហ៊ុន មិនទាន់មានលិខិតផ្លូវការណាមួយ សុំទោសអាជ្ញាធរ សាធារណជនជាសាធារណៈ ក្នុងគោលបំណងរក្សាសេចក្តីថ្លៃថ្នូររបស់ក្រុមហ៊ុនខ្លួនឡើយ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print