លោក ផន រឹម ៖ ប៉ុន្មានថ្ងៃថ្មីៗនេះ មានសារព័ត៌មានមួយចំនួនបានចាប់អារម្មណ៍ និងដកស្រង់ប្រសាសន៍មន្ត្រីជាន់ខ្ពស់វៀតណាម ដែលមានសុទិដ្ឋនិយមចំពោះគម្រោងផ្លូវនាវាចរ«ព្រែកជីកហ្វូណនតេជោ»របស់កម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ ប៉ុន្មានថ្ងៃថ្មីៗនេះ មានសារព័ត៌មានមួយចំនួនបានចាប់អារម្មណ៍ និងដកស្រង់ប្រសាសន៍មន្ត្រីជាន់ខ្ពស់វៀតណាម ដែលមានសុទិដ្ឋនិយមចំពោះគម្រោងផ្លូវនាវាចរ«ព្រែកជីកហ្វូណនតេជោ»របស់កម្ពុជា។ នេះជាការលើកឡើងរបស់ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និង ដឹកជញ្ជូន នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ ។

អ្នកនាំពាក្យក្រសួងសាធារណការ និង ដឹកជញ្ជូន បានបន្តថា ៖ សារព័ត៌មានក្រៅស្រុកនិយាយភាសាខ្មែរបានចុះផ្សាយជាហូរហែថា «វៀតណាមគាំទ្រគម្រោងរបស់កម្ពុជា ក្នុងការជីកព្រែកហ្វូណនតេជោ ពីតំបន់អាងទន្លេមេគង្គទៅកាន់ឆ្នេរសមុទ្រកម្ពុជា ហើយប្រាថ្នាចង់ចូលរួមស្វែងរកដំណោះស្រាយ ចំពោះផលប៉ះពាល់អវិជ្ជមានដែលអាចមានពីព្រែកជីកនេះ…»។
❇️ ពាក់ព័ន្ធនឹងករណីនេះ ក្នុងនាមអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន សូមផ្តល់ទស្សនទានចំនួន៣ចំណុច៖
1️⃣-សំណើរបស់វៀតណាមនេះ គឺជាការចាប់អារម្មណ៍របស់ប្រទេសដែលជាសមាជិក១ នៃគណៈកម្មការទន្លេមេគង្គ កម្ពុជាសូមថ្លែងអំណរដល់ប្រទេសវៀតណាម ដែលគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោនេះ។
2️⃣-កម្ពុជា បានប្តេជ្ញាចិត្តខ្ពស់អនុវត្តតួនាទីរបស់ខ្លួន ស្របតាមស្មារតីនៃកិច្ចព្រមព្រៀងមេគង្គឆ្នាំ១៩៩៥ ហើយកម្ពុជាបានយកគោលការណ៍ កិច្ចសហប្រតិបត្តិការគ្នារវាងប្រទេសដែលជាសមាជិកនៃគណៈកម្មការទន្លេមេគង្គ ជាអាទិភាពគន្លឹះ។
3️⃣- ការអនុវត្តទៅតាមសំណើផ្សេងៗនៃប្រទេសដែលជាសមាជិករបស់គណៈកម្មការទន្លេមេគង្គ នឹងត្រូវអនុឡោមទៅតាមកិច្ចព្រមព្រៀងមេគង្គឆ្នាំ១៩៩៥ និងនីតិវិធីពាក់ព័ន្ធនានាដែលនៅមានជាធរមាន។
ជារួមកម្ពុជាបានអនុវត្តពេញលេញ ស្របតាមស្មារតីនៃកិច្ចព្រមព្រៀង និងនីតិវិធីនានាដែលមានជាធរមាន របស់គណៈកម្មការទន្លេមេគង្គ ដែលរាប់បញ្ចូលការពង្រឹងកិច្ចសហប្រតិបត្តិការ និងការធានាឱ្យបាននូវការអភិវឌ្ឍប្រកកបដោយចីរភាពនៃអាងទន្លេមេគង្គ ជាពិសេសថែមទៀតនោះ កម្ពុជាមានស្មារតីទទួលខុសត្រូវខ្ពស់ ហើយតម្កល់ស្មារតីនៃឯករាជ្យភាព អធិបតេយ្យភាព និងកិច្ចសហប្រតិបត្តិការជាមូលដ្ឋានគ្រឹះនៃការអនុវត្តគម្រោងនេះ ហើយបានខិតខំប្រឹងប្រែងកាត់បន្ថយ និងជៀសវាងជាអតិបរិមាលើផលប៉ះពាល់ជាអវិជ្ជមាននានាទាំងនៅក្នុងក្របខណ្ឌក្នុងប្រទេស និងឆ្លងដែន។
កម្ពុជាបានធ្វើការសិក្សាលម្អិត និងគ្រប់ជ្រុងជ្រោយ ហើយលទ្ធផលបានបង្ហាញថា គម្រោងនេះជាគម្រោងដែលមានប្រសិទ្ធិភាពសេដ្ឋកិច្ចខ្ពស់ ហើយមិនបង្ករឱ្យមានផលប៉ះពាល់អវីជ្ជមានលើរំហូរទឹក ប្រព័ន្ធអេកូឡូស៊ី និង បរិស្ថាន ក្នុងអាងទន្លេមេគង្គនោះឡើយ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print