ម៉ូតូនិងម៉ូតូវ៉ាជែងគ្នា ទាក់ដៃចង្កូតបណ្ដាលឲ្យដួលស្រាប់តែរថយន្តក្រឡុកស៊ីម៉ងត៍មកពីក្រោយស្របគ្នាកិនស្លាប់

ចែករំលែក៖

ខេត្តប៉ៃលិន៖ តាមប្រភពពីមន្ត្រីចរាចរណ៍នៃ

ស្នងការដ្ឋាននគរបាលខេត្តបានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍នៅវេលាម៉ោង១៩និង៥៣នាទី ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៤ ដោយមានករណីរវាងម៉ូតូ និងរថយន្ត) នៅលើផ្លូវជាតិលេខ៥៧ ចំណុចចន្លោះបង្គោលគីឡូម៉ែត្រលេខ១០២-១០៣ ស្ថិតក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បណ្ដាលឱ្យមនុស្សម្នាក់ស្លាប់ និងម៉ូតូខូចខាត ០១គ្រឿង៖

ប្រភពពីមន្ត្រីសមត្ថកិច្ចជំនាញបានបន្តថា អ្នកបើកបរម៉ូតូរងគ្រោះឈ្មោះ ផែន អាយុ ១៨ឆ្នាំ រស់នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន (ស្លាប់នៅនឹងកន្លែងកើតហេតុ) បើកបរម៉ូតូម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ សេរីឆ្នាំ២០១២ ពាក់ផ្លាកលេខ បន្ទាយមានជ័យ 1H-0198 (គ្នានពាក់មួកសុវត្តិភាព)។
ភាគីបើកបររថយន្តមានឈ្មោះ ប៉យ អែម អាយុ ២៧ឆ្នាំ បើកបររថយន្តក្រឡុកសុីម៉ងត៍ម៉ាក HINO ពាក់ផ្លាកលេខ ភ្នំពេញ 5A-4066។

...

សមត្ថកិច្ចនគរបាលជំនាញបានបន្តទៀតថា ករណីនេះមូលហេតុបណ្តាលមកពីកត្តាមនុស្ស (ភាគីម៉ូតូបើកបរវ៉ាជែងម៉ូតូដែលកំពុងបើកបរស្របទិសគ្នាមិនផុតបណ្ដាលឱ្យទាក់ដៃចង្កូតជាមួយគ្នាដួលរួចចូលទៅផ្លូវខាងរថយន្តក្រឡុកសុីម៉ងត៍ដែលបើកបរប្រកាន់ស្តាំកិនស្លាប់តែម្ដង)។
ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍បានចុះមកវាស់វែង,បន្ទាប់មក
ក៏ប្រមូលវត្ថុតាងយកទៅរក្សាទុកនៅការិ.នគរបាលចរាចរណ៍ផ្លូវគោក ដើម្បីរង់ចាំការដោះស្រាយតាមនីតិវិធី។ ចំណែក
ឯសាកសពត្រូវបានប្រគល់ជូនបងប្អូនក្រុ
មេគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី
ខ្មែរ៕ ដោយ៖ ស សារ៉េត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print