មុខមាត់ថ្មីរបស់កម្ពុជា និងជាដង្ហើមសេដ្ឋកិច្ចមួយដ៏សំខាន់ (អាកាសយានដ្ឋានអន្ដរជាតិតេជោ ក្រុងតាខ្មៅ លំដាប់4F ✈️🇰🇭)

ចែករំលែក៖

ខេត្តកណ្តាល ៖ មុខមាត់ថ្មីរបស់កម្ពុជា និងជាដង្ហើមសេដ្ឋកិច្ចមួយដ៏សំខាន់ (អាកាសយានដ្ឋានអន្ដរជាតិតេជោ ក្រុងតាខ្មៅ លំដាប់4F ✈️🇰🇭) គ្រោងនឹងចាប់ផ្តើមប្រតិបត្តិការជើងហោះហើរដំណាក់កាលដំបូង នៅឆមាសទី១ ឆ្នាំ២០២៥ឆាប់ៗខាងមុខនេះ។ យើងតាមផេក យុវជ ធិបតី ឱ្យដឹងនារសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ ។

ព្រលានយន្ដហោះអន្ដរជាតិតេជោ ក្រុងតាខ្មៅ សាងសង់លើផ្ទៃដី ២,៦០០ ហិកតា ស្ថិតនៅចម្ងាយ ១៩ គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ ជាអាកាសយានដ្ឋានលំដាប់ 4F ដែលមានសមត្ថភាពអាចឱ្យប្រភេទយន្តហោះហោះធុនយក្សដូចជា Airbus A380-800 និង Boeing 747-800 អាចចុះចតបាន។

សូមជម្រាបជូនថា ៖ ព្រលានយន្តនេះសាងសង់ចែកជា ៣ ដំណាក់កាល ដំណាក់កាលទី១ បញ្ចប់នៅឆ្នាំ២០២៥ ដោយចំណាយទឹកប្រាក់ ១.៥ពាន់លានដុល្លារ (មិនគិតតម្លៃដី) អាចទទួលអ្នកដំណើរបាន ១៣ លាននាក់ក្នុង១ឆ្នាំ។ ដំណាក់កាលទី២ បញ្ចប់នៅឆ្នាំ២០៣០ អាចទទួលអ្នកដំណើរបាន ៣០លាននាក់ក្នុង ១ឆ្នាំ និងដំណាក់កាលទី៣ នឹងបញ្ចប់នៅឆ្នាំ២០៥០ អាចទទួលអ្នកដំណើរបាន ៥០លាននាក់ក្នុង ១ ឆ្នាំ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print