ឆក់ទូរស័ព្ទមិនបានសម្រេច ត្រូវនគរបាលចាប់វាយខ្នោះបានម្នាក់ គេចខ្លួនម្នាក់

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក០២នាក់ ត្រូវនគរបាល ប៉ុស្ដិ៍រដ្ឋបាលផ្សារកណ្ដាលទី១ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ធ្វេីការចាប់ឃាត់ខ្លួនបានភ្លាមៗ ពាក់ព័ន្ធ ករណីលួចមានស្ថានទម្ងន់ទោស (ជិះម៉ូតូឆក់ទូរសព្ទ) ។ នេះបេីយោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលក្រុមការងារកាសែតនគរវត្ត និងនគរដ្រេហ្កន ទទួលបាននារសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ ២០២៤ ។

គួរបញ្ជាក់ថា នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៤ កម្លាំងប៉ុស្តិ៍ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានចេញល្បាតពួនស្នាក់តាមមូលដ្ឋាន ដើម្បីការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ បានប្រះឃើញជនសង្ស័យចំនួន០២នាក់កំពុងធ្វើសកម្មភាពជិះម៉តូឆក់ទូរស័ព្ទជនរងគ្រោះតែមិនបានសម្រេច ភ្លាមនោះសមត្ថកិច្ចប៉ុស្តិ៍ក៏បាមចេញប្រដេញបង្ក្រាបបានជនសង្ស័យចំនួន០១នាក់ ដែលជិៈនៅខាងក្រោយ រួមនិងមធ្យោបាយធ្វើសកម្មភាពម៉ូតូម៉ាកស្កូពី១គ្រឿង ដោយឡែកជនសង្ស័យម្នាក់ទៀតជាអ្នកបើកម៉ូតូបានលោតចុះនិងរត់គេចខ្លួនបាត់មិនដឹងទៅទីណា។
បច្ចុប្បន្ន នេះ កម្លាំងជំនាញខណ្ឌ ប៉ុស្តិ៍ បាននិងកំពុងជំរុញលើការស្រាវជ្រាវ កំណត់អត្តសញ្ញាណមុខសញ្ញាជាបក្ខពួកដែលនៅសេសសល់ ដើម្បីធ្វើការបង្រ្កាបនៅក្នុងវិធានការតាមជំនាញ ។ រីឯជនសង្ស័យខាងលេី ត្រូវបាននគរបាលជំនាញកសាងសំណុំរឿងបញ្ចូនទៅតុលាការ ចាត់ការតាមច្បាប់៕ ដោយ ៖ ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print