សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ករណីប៉ុនប៉ងរំលោភសេពសន្ថវៈ(មិនបានសម្រេច)

ចែករំលែក៖

ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបាលបានឃាត់ខ្លួនជនសង្ស័យម្នាក់ករណី ប៉ុនប៉ងរំលោភសេពសន្ថវៈ(មិនបានសម្រេច)នៅស្រុកកំពង់រោទិ៍។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៧និង៣០នាទី ព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ ស្ថិតនៅត្រង់ចំណុចភូមិព្រៃធ្លក ឃុំស្វាយតាយានស្រុកកំពង់រោទិ៍។

យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា ជនសង្ស័យមានឈ្មោះផង់ សុធា អាយុ៤៦ឆ្នាំ មុខរបរកម្មកររងចក្រ មានទីលំនៅភូមិចំណុចភូមិព្រៃធ្លកឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍។

ចំណែកនារីរងគ្រោះឈ្មោះម ន ហ អាយុ១៦ឆ្នាំមុខរបរកម្មររោងចក្រ។

ប្រភពបន្តថា ជនសង្ស័យ បានធ្វើសកម្មភាពយកអាវពណ៌ក្រហមដៃវែង កូនកន្សែងពណ៌ផ្កាឈូក និងកូនកាំបិតមុខពី(ចិតបន្លែពណ៌
ស)មកចងមាត់ និងរុំភ្នែក ហើយយកកូនកាំបិតមកផ្ជង់ក និងគំរាមរំលោភទៅលើនារីរងគ្រោះ មិនបានសម្រេចនៅនិងផ្ទះរបស់ជនសង្ស័យខ្លួន។

ខណៈជនរងគ្រោះ បានថាខ្លួនមករដូវគ្រាន់តែបានស្ទាបអង្អែល តែប៉ុណ្ណោះ។

បន្ទាប់មក(ជនរងគ្រោះ)បានទូរស័ព្ទប្រាបម្តាយមីង របស់ខ្លួន ដែលកំពុងធ្វើការនៅរោងចក្រក៏បានមកនាំខ្លួនទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគបាលរដ្ឋបាលឃុំស្វាយតាយានតែម្ដង។

បច្ចុប្បន្ន ជនសង្ស័យឃាត់ខ្លួនបញ្ជូនទៅការិយាល័យជំនាញប្រឆាំងការជូញដូរមនុស្សនិងការពារអនីតិជនស្នងការនគរបាលខេត្តស្វាយរៀងចាត់ការតាមច្បាប់៕

...

ដោយ៖ សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print