បង្ក្រាបបទល្មើសដឹកជញ្ជូនកូនត្រី​ចម្រុះ បាន៣០កាននៅស្រុកកងមាស

ចែករំលែក៖

ខេត្ត​កំពង់ចាម​៖​ អធិការដ្ឋានរដ្ឋបាលជលផលមេគង្គ ខណ្ឌរដ្ឋបាលជលផល​ខេត្ត​កំពង់​ចាម ចុះបង្ក្រាបបទល្មើសដឹកជញ្ជូនកូនត្រីនៅចំណុចភូមិគុហេ ស្រុកកង​មាស ខេត្តកំពង់ចាម។ នេះបេី​យោង​តាមប្រភពព័ត៌មានពី​ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់​និងនេសាទ​ បានឱ្យដឹងនៅថ្ងៃ​ទី​១០​ ខែសីហា​ ឆ្នាំ​២០២៤ម្សិលមិញនេះ​។

សូមជម្រាបថា​ សមត្ថកិច្ចជំនាញអធិការដ្ឋាន​រដ្ឋបាល​ជលផលមេគង្គ ដោយមានការចូលរួមជាមួយខណ្ឌរដ្ឋបាល​ជលផលខេត្តកំពង់ចាម កាលពីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៤ នៅវេលាម៉ោង៤ទៀបភ្លឺ បានចុះ​ទៅ​បង្ក្រាបបទល្មើសដឹកជញ្ជូនកូនត្រី នៅចំណុចភូមិគុហេ ឃុំព្រែកកុយ ស្រុកកងមាស ខេត្តកំពង់ចាម។

ជាលទ្ធផល នៃការបង្រ្កាបបទល្មើសជលផល បានឃាត់ចាប់រថយន្ត pick up ម៉ាក NAVARA ពាក់ស្លាកលេខកំពង់ចាម 2B-5163 ដែលប្រើជា​មធ្យោបាយដឹកកូនត្រី និងកូនត្រីចម្រុះមានចំនួន​៣០កាន​ស្មើនឹង៦០០គីឡូក្រាម ចំណែកជនល្មើសបានរត់គេចខ្លួនបាត់។ វត្ថុតាងខាងលើត្រូវបានបញ្ជូនទៅខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ចាម ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់ស្តីពីជលផល៕

...

ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print