ភ្នំពេញ៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានថ្លែងឱ្យដឹងនៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤នេះថា៖ ស្នេហាជាតិមាតុភូមិបូរណភាពទឹកដី ប្រជាជននិងជាតិសាសន៍កម្ពុជា... ក្នុងនាមជាជាតិសាសន៍នៃព្រះរាជាណាចក្រកម្ពុជានេះ ជាកត្តាសំខាន់ណាស់សម្រាប់ពលរដ្ឋគ្រប់ៗរូប!!
អគ្គនាយកស៊ីម៉ាក់រូបនេះ បានថ្លែងបន្តថា អ្វីដែលត្រូវយកចិត្តទុកដាក់ត្រូវធ្វេីយ៉ាងណា កុំបណ្តោយឱ្យក្តីសេ្នហានេះបែរជាដុតកម្ទេចមាតុភូមិ បាត់បង់បូរណភាពទឹកដីនិងជាតិសាសន៍របស់ខ្លួន ដោយសារតែខ្វះគតិពិចារណានិងបង្កេីតការសង្ស័យលាបពណ៌ទៅលេីអ្វីៗដែលកំពុងបានការពារនិងលេីកតម្កេីងជាតិសាសន៍និងការពារបូរណភាពទឹកដី ដោយសារតែភាពងប់ងុលនៃប្រយោជន៍បុគ្គលខ្លួន និងក្រុមនិយមជ្រុលរបស់ខ្លួន។
ការសហការនិងការអភិវឌ្ឍតំបន់CLV ដេីម្បីផលប្រយោជន៍ពាណិជ្ជកម្ម ការតភ្ជាប់ទំនាក់ទំនងខាងសេដ្ឋកិច្ច សន្តិសុខ និងការអភិវឌ្ឍក្នុងតំបន់ដាច់ស្រយាល មិនមែនជាការដាក់ហ៊ុនបូរណភាពទឹកដីរួមគ្នាអ្វីនោះឡេីយ!។ កិច្ចសហប្រតិបត្តិការប្រហាក់ប្រហែលគ្នានេះក៏មាននៅតំបន់ជាច្រេីននៅលេីពិភពលោកយេីងនេះ ដូចជាកិច្ចសហប្រតិបតិ្តការតំបន់ត្រីកោណនៃប្រទេសបារាំង អាឡឺម៉ង់ និងប្រទេសស្វីស…. ជាដេីម។ យុទ្ធសាស្ត្រនេះ ជាទស្សនវិស័យការពារជាតិ ការពារបូរណភាពទឹកដី តាមរយៈការអភិវឌ្ឍតភ្ជាប់ លេីកកម្ពស់លេីគ្រប់វិស័យប្រកបដោយសក្តានុពលដូចផ្ទៃក្នុងប្រទេស។
ចាស់បុរាណៗ បានលេីកយកនូវល្បេីក និងរឿងនិទានយ៉ាងច្រេីន ជាគតិដាស់តឿនសតិកូនចៅរបស់លោកឱ្យមានភាពវៃឆ្លាតនិងគិតគូរសុីជម្រៅមុននឹងជឿជាក់និងធ្វេីអ្វីមួយ ដូចជារឿង ពុទ្ធិសែននាងកង្សី មានវគ្គមួយបាននិទាន ពីតួរអង្គនាងពៅ ដែលស្រលាញ់ប្តីខ្លាំងណាស់ តែបែរចាញ់បោកតាមការអូសទាញរបស់គេ ដោយគេប្រាប់ថា បេីចង់បានប្តីមានសម្រស់កាន់តែស្រស់ស្អាតនិងស្រលាញ់ខ្លួនកាន់តែខ្លាំងថែមទៀតនោះ គប្បីលីងគ្រាប់គ្រួសឱ្យក្តៅ រួចជះឱ្យចំមុខប្តីរបស់ខ្លួន”! នាងពៅក៏ធ្វេីតាម ហេីយលទ្ធផលប្តីរបស់នាងក៏ត្រូវខ្វាក់ភ្នែកនិងឈឺចាប់”….!។
អគ្គនាយកស៊ីម៉ាក់ បានថ្លែងឱ្យដឹងទៀតថា ករណីCLV នេះ មានបងប្អូនកូនក្មួយខ្លះ កំពុងតែខ្វះការពិចារណាលង់លក់ចាញ់កលការបោកប្រាស់ដោយបុគ្គលជ្រុលនិយម ដែលយកបញ្ហាការតំបន់អភិវឌ្ឍន៍CLV ជាមូលដ្ឋានបង្កេីតជាក្តីឈឺចាប់ចងកំហឹងនិងប្រឆាំងពូជសាសន៍យួន ដោយតាំងខ្លួនជាអ្នកសេហ្នាជាតិនិងការពារបូរណភាពទឹកដី ដោយការភ័យខ្លាចបាត់បង់បូរណភាពទឹកដី!! សូមបងប្អូនកូនក្មួយ ឆ្លៀតពេលស្វែងរកឯកសារគតិយុត្តិពាក់ពន្ធ័កិច្ចព្រមព្រៀងCLV និងធ្វេីដំណេីរទៅបណ្តាលខេត្តទាំង៤នោះ តេីមានការបាត់បង់អធិបតេយ្យភាព បូរណភាពទឹកដី យុត្ថាធិការនិងការគ្រប់គ្រងដែនដីទាំងនេះដែរឬទេ?!! ពិនិត្យគិតគូរឱ្យជាក់ច្បាស់ ទេីបមិនស្តាយក្រោយ!!